គ្រូ​ Chelsea ប្រើវិធីសាស្ត្រ​ម្យ៉ាង ទប់ទល់​ពេល​ជូរ​មាត់​លើ​ទីលាន​

  • 2018-08-13 07:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ថ្មី​របស់ Chelsea លោក Maurizio Sarri បាន​ចាប់​ផ្ដើម​ការ​​ប្រកួត​ដំបូង​យ៉ាង​ល្អ​នាំ​ក្រុម​ឈ្នះ Huddersfield ៣​ទល់​០ កាល​ពី​ថ្ងៃ​សៅរ៍​ ប៉ុន្តែ​​បញ្ហា​ដែល​លោក​កំពុង​ជួប​ប្រទះ​គឺ​ជូរ​មាត់​ចង់​ជក់​បារី​ពេល​​កំពុង​ប្រកួត។

​បុរស​សញ្ជាតិ​អ៊ីតាលី​​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​មនុស្ស​ញៀន​បារី ហើយ​កាល​នៅ​ដឹក​នាំ​នៅ Napoli លោក​តែងតែ​ជក់​បារី​អំឡុង​ពេល​ប្រកួត​ ព្រោះ​ច្បាប់​នៅ​អ៊ីតាលី​គេ​អនុញ្ញាត។ ប៉ុន្តែ​សម្រាប់​នៅ​អង់គ្លេស​វិញ ជុំ​វិញ​ទីលាន​​នៃ​កន្លែង​ប្រកួត មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ផ្សែង​បារី​ឡើយ។

ដូច្នេះ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ ឈរ​លើ​វាល​ស្មៅ Sarri បាន​បង្កើត​គំនិត​ច្នៃ​ប្រឌិត​​ម្យ៉ាង​ ដើម្បី​ទប់ទល់​នឹង​ការ​ចង់​ជក់​បារី។ អ្នក​ចាត់​ការ​វ័យ​៥៩​ឆ្នាំ​បាន​យក​កន្ទុយ​បារី​ដែល​ជក់​ហើយ​មក​ទំពារ​​ជា​រឿយ​ៗ ​សម្រាប់​ទប់​ពេល​ជូរ​មាត់​ម្ដង​ៗ។ បើ​តាម​ការ​ទម្លាយ​ពី​អ្នក​ជិតស្និទ្ធ​​ឲ្យ​ដឹង​ថា Sarri ជក់​បារី​មួយ​ថ្ងៃ​៨០​ដើម​ឯណោះ៕ ​​

ប្រភព៖ Express   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ