ស្ងាត់ៗ​លេច​មុខ OPPO R17 ល្ហិចល្ហៀង​ថ្លៃ​លើស ១ ពាន់​ដុល្លារ

  • 2018-08-13 12:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រាកដ​ជា​ភ្ញាក់ផ្អើល​ជុំវិញ​ការ​បង្ហាញ​ខ្លួន​ម៉ូឌែល Find X កាល​ពី​ពេល​កន្លង​ទៅ ប៉ុន្តែ​ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ទីផ្សារ​អន្តរជាតិ​ស្រាប់​តែ​បន្ត​ចេញ​ផ្សាយ​ត្រកូល R17 មួយ​ម៉ូឌែល​ផ្សេង​ទៀត បំពាក់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ RAM ធំ​ដល់ 8GB និង ROM 128GB លាយ​ឡំ​ស្នាម​ឆក​អេក្រង់​តូច​ជាង​មុន​កាត់​តាម​ទម្រង់ Oppo F9។

តាម​ការ​ឲ្យ​ដឹង R17 នឹង​បំពាក់​ឈីប Snapdragon 670 ប្រភេទ 10nm ជំនាន់​ថ្មី លាយ​ឡំ​អង្គ​គណនា CPU 2x Kryo 260 cores ល្បឿន 2GHz និង 6x Kryo 360 cores ល្បឿន 1.7GHz អម GPU Adreno 615។ អេក្រង់​ធុន​ខ្ពស់ AMOLED ទំហំ ៦,៤ អ៊ីញ កម្រិត Full HD+ មាត្រដ្ឋាន ១៩:៩ ផ្ទៃ​ពេញ ៩១,៥ ភាគរយ លាក់​កាមេរ៉ា​មុខ​ទំហំ 25MP មាន Aperture f/2.0 ជាមួយ​មុខងារ Selfie Master ធ្លាប់​មាន​លើ Find X និង​បន្ថែម​មុខងារ​ឆ្លាតវៃ AI។

តួ​ក្រោយ​រចនា​ស្រស់​ស្អាត បន្សល់​ត្រឹម​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​ទំហំ 16MP និង​មួយ​គ្រាប់​ទៀត​នៅ​មិន​ទាន់​បង្ហើប​ប្រាប់ អម​គ្រាប់ LED Flash ដំណើរការ​លើ Android 8.1 Oreo បន្សុទ្ធ​ដោយ​ផ្ទៃ Interface ColorOS 5.2 គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស VOOC Flash Charge ដោយ​មាន​ថាមពល​ថ្ម​ធំ ៣ ៥០០mAh។

ត្រៀម​ប្រកាស​លក់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ១៨ សីហា ឆ្នាំ ២០១៨ ប៉ុន្តែ​តាម​តម្លៃ​ភ័ន្តច្រឡំ​បង្ហោះ​លើ​គេហទំព័រ​ផ្លូវការ​ថ្លៃ​ខ្ពស់​ដល់ ៩៩ ៩៩៩ យន់​ឬ​ក្បែរ ១៤ ៥០០ ដុល្លារ ផ្ទុយ​ទៅ​វិញ​មាន​ការ​ផ្តល់​មតិ​ថា​តម្លៃ​ពិត​រំពឹង​ត្រឹម​តែ​ជាង ១ ៤៥០ ដុល្លារ​ ប៉ុណ្ណោះទេ។ យ៉ាងណាមិញមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា ព្រោះតម្លៃនេះបើធៀបនឹង Find X ធុនខ្ពស់របស់ Oppo បច្ចុប្បន្នហាក់ខុសគ្នាឆ្ងាយដល់ទៅ ៥ សន្លឹកឯណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា