ភ្ញាក់ផ្អើលទ្វីប១ ក្រោយផ្ទុះ ជំងឺអេបូឡា៤ថ្ងៃ ស្លាប់ជាង៣០នាក់ ប្រជាជនខ្មែរបើទៅតំបន់នេះ ប្រយ័ត្នផង

  • 2018-08-14 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ឆ្លង​អេបូឡា​ កំពុង​ផ្ទុះ​រាតត្បាត​ក្នុង​សាធារណៈ​រដ្ឋ​ ប្រជាធិបតេយ្យ​កុងហ្គោ​ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៦នាក់។ នេះ​បើ​តាម ព័ត៌មាន​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ នៃ​ក្រសួង​សុខាភិបាល​ បាន​ប្រកាស​ព័ត៌មាន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​គម្រោង ឬ​ប្រវត្តិ​ឆ្លង​កាត់​ទៅ​ប្រទេស​នេះ​ ត្រូវ​ប្រុងប្រយ័ត្ន។

វិធានទប់ស្កាត់ជំងឺអេបូឡា​ នៅទ្វីបអាហ្រ្វិក

ព័ត៌មាន​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចុះ​ផ្សាយ​ថា របាយការណ៍​របស់ អង្គការ​សុខភាព​ពិភពលោក​ បាន​បញ្ជាក់​ថា​ ​ការ​រាតត្បាត​ឡើង​វិញ​ នៃ​ជំងឺ​ អេបូឡា​ នៅ​ក្នុង​​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក មាន​ចំនួន​អ្នក​ឈឺ​សរុប​ ចំនួន​៤៤នាក់ ដែល​ក្នុង​នោះ ៣៦​នាក់​បាន​ស្លាប់​ហើយ។ នេះ​បើ​តាម​តួលេខ គិត​ត្រឹម ​ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៨ នេះ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ចាត់​វិធាន​ការ​​ពង្រឹង​ និង​ត្រៀម​ឆ្លើយ​តប​ជំងឺ​អេបូឡា ដោយ​បាន​ចាត់​មន្ត្រី​រង់ចាំ​ឆ្លើយតប​រហ័ស ទូទាំង​ប្រទេស និង​មន្ត្រី​តាម​ច្រកព្រំដែន​ គោក ទឹក និង​អាកាស។

រោគសញ្ញា​នៃ​ជំងឺ​ឆ្លង​អេបូឡា មាន​ដូចជា គ្រុនក្ដៅ​លើស​ពី ៣៨.៥អង្សាសេ ឈឺ​សាច់​ដុំ អស់​កម្លាំង ក្អួត កន្ទួល​ក្រហម​ ឬ​ចេញ​ឈាម។

រូបភាពតំណាង ជំងឺអេបូឡា​

សូម​បញ្ជាក់​ថា ចំពោះ​ប្រជាជន​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កុងហ្គោ ឬ​ប្រទេស​នានា នៅ​ក្នុង​ទ្វីប​ដែល​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ត្រូវ​រួសរាន់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​លេខ​ទូរសព្ទ ១១៥ ដើម្បី​ធ្វើការ​ព្យាបាល​ជា​បន្ទាន់ និង​ជៀសវាង​ចំលង​ជំងឺ​ទៅ​សមាជិក​គ្រួសារ និង​អ្នកដទៃ។ នេះ​បើ​តាម​ ការ​ប្រកាស​ព័ត៌មាន របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។​

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី