Lisa ត្រូវមកឈរយំដូចក្មេង ដោយសារអ្នកគាំទ្រនៅ​ប្រទេសកំណើត

  • 2018-08-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ តារា​ចម្រៀង​ក្មេង​ជាងគេ​ប្រចាំ​ក្រុម​ BLACKPINK បាន​ធ្វើ​ដំណើរ​មក​កាន់​ទឹក​ដី​កំណើត​របស់​ខ្លួន​គឺ​ ប្រទេស​ថៃ​ ដើម្បី​ចូលរួម​កម្មវិធី​របស់​ផលិតផល​គ្រឿង​សម្អាង​ moonshot។

Lisa បាន​មក​ជួប​អ្នក​គាំទ្រ​តែ​ម្នាក់​ឯង​ជា​លើក​ដំបូង​ក្នុង​ប្រទេស​របស់​ខ្លួន​ ចាប់​តាំង​ពី​ចេញ​មុខ​ជា​សមាជិក​ក្រុម BLACKPINK មក។ ពេល​វេលា​អស្ចារ្យ​បាន​ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​រំភើប​ជាពន់ពេក ជាហេតុ​នៅ​ជំនួប​ថ្ងៃ​ចុង​ក្រោយ​ជាមួយ​អ្នក​គាំទ្រ​ទាំង​អស់​ Lisa ​ទប់​ទឹក​ភ្នែក​លែង​ជាប់​ ពេល​ឈរ​លើ​ឆាក​ នៅ​ចំពោះ​មុខ​អ្នក​គ្រប់​គ្នា។

គ្រប់​គ្នា​ពិតជា​ផ្ដល់​ភាព​កក់​ក្ដៅ​ និង​ស្រឡាញ់​នាង​ណាស់​ ហើយ​ទិដ្ឋភាព​ពោរពេញ​​ដោយ​សុភមង្គល​នេះ​ ពិតជា​មិនអាច​ឃាត់​នាង​មិន​ឲ្យ​យំ​បានទេ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី