សង្ស័យ G- Devith និង ទេព បូព្រឹក្ស ដឹកដៃគ្នាដើរចេញពីហង្សមាស

  • 2018-08-14 06:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានដំណឹងល្ហិចល្ហៀងមកថា តារា​ចម្រៀង​​ហង្ស​មាស​ពីរ​រូប​ គឺ ទេព បូព្រឹក្ស និង G- Devith ត្រៀម​ដឹកដៃ​គ្នា​ដើរ​ចេញ​​ពី​​ហង្ស​មាស​ក្នុង​ពេល​ឆាប់​ៗ​នេះ តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ចូល​ផលិកម្ម​ណា​មួយ​នោះ​ទេ។ នេះ​បើ​តាម​ប្រភព​ស្និទ្ធស្នាល​មួយ​​​ប្រាប់​មក​កាន់ Sabay។ ​

ប្រភព​ដដែល​​បន្ត​​ថា G- Devith បាន​ដើរ​ចេញ​ពី​ផលិតកម្ម​ហង្ស​មាស​ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ ពោល​គឺ​បន្ទាប់​ពី​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ហើយ កំលោះ​សង្ហា​រូប​នេះ​មិន​មាន​បទ​ចម្រៀង​​​ថ្មី​ចេញ​​ទៀត​ទេ។

តែ​បើ​​និយាយ​ពី​ស្នា​ដៃ​និពន្ធ​បទ​ចម្រៀង​ឲ្យ​តារា​ចម្រៀង​ល្បី​ៗ​មួយ​ចំនួន​ក្នុង​ផលិតកម្ម​​ខាង​លើ​នៅ​តែ​មាន​ជា​បន្តបន្ទាប់​ដដែល។​ សូម្បី​តែ​បទ​ចម្រៀង​​​របស់​ G- Devith ក៏​ត្រូវ​បាន​អ្នក​គ្រប់​​គ្រង​នៅ​ហង្ស​មាស​ មិន​ឲ្យ​ចាក់​ផ្សាយ​​តាម​​វិទ្យុ​ហង្ស​មាស​​តទៅ​ទៀត​ដែរ។

រីឯ​ ទេព បូព្រឹក្ស វិញ​​ត្រូវ​បាន​ប្រភព​​ដដែល​ទម្លាយ​ថា មិន​យូរ​ទេ​ នាងនឹង​ដើរ​ចេញ​ពី​ផលិតកម្ម​ចាស់​មួយ​នេះ​ទៅ​តាម​គូស្នេហ៍ បន្ទាប់​ពី​អស់​ទ្រាំ​រឿង​ហង្ស​មាស​ចេញ​បទ​ចម្រៀង​ឲ្យ​នាង តែ​១​បទ​ក្នុង​មួយ​ឆ្នាំ​នោះ។ ដូច្នេះ​ហើយ​​ទើប​ធ្វើ​ឲ្យ​ម្ចាស់​បទ​ "MY សង្សារ" ត្រូវ​បង្ខំចិត្ត​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ បើ​រង់ចាំ​​ផលិតកម្ម​គឺ​មិន​ងាយ​ទេ។

ពាក់ព័ន្ធ​រឿង​រ៉ាវ​ខាង​លើ​​សាមី​ខ្លួន​ទាំង​ពីរ​ មិន​អាច​សុំ​ការ​បក​ស្រាយ​បញ្ជាក់​បន្ថែម​បាន​ទេ ដោយ​លេខ​ទូរស័ព្ទ​ដែល​ពួក​គេ​ធ្លាប់​​ប្រើ​​មិន​ទាក់​ទង​បាន​ទេ៕

​​​​​​​

​​

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន