ទិញ​មក​ថ្លៃ​មែន តែ​គ្រូ Chelsea​ ថា Kepa មិន​ទាន់ដល់​កម្រិត​របស់ Courtois ទេ

  • 2018-08-15 02:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់ Chelsea មិន​គួរ​រំពឹង​ទុក​ថា​អ្នក​ចាំ​ទី​ចំណូល​ថ្មី Kepa Arrizabalaga ស្ថិត​ក្នុង​កម្រិត​របស់ Thibaut Courtois។ នេះ​ជា​សម្ដី​របស់​លោក Maurizio Sarri ដែល​ជា​គ្រូ​តោ​ខៀវ។

Kepa បាន​ផ្ទេរ​មក​កាន់​ទឹក​ដី​អង់គ្លេស​ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក​៧១​លាន​ផោន ពី​ក្លឹប Athletic Bilbao ដើម្បី​ជំនួស Courtois ដែល​ចាកចេញ​ទៅ Real Madrid។ កីឡាករ​វ័យ​២៣​ឆ្នាំ​យល់​ព្រម​ចុះ​កុងត្រា​រយៈពេល​៧​ឆ្នាំ​នៅ Chelsea។​

ត្បិត​មាន​តម្លៃ​ខ្លួន​ខ្ពស់ វ័យ​ក្មេង​មាន​សមត្ថភាព​តែ​លោក Sarri រំឭក​ថា Kepa ដែល​លេង​ប្រកួត​ដំបូង​ក្នុង​លីគ​​ឲ្យ​ Chelsea ប៉ះ​ជាមួយ Huddersfield Tow កាល​ពី​ចុង​សប្ដាហ៍​ នៅ​​តែ​ត្រូវ​ការ​ពង្រឹង​ច្រើន​ទៀត​ មុន​ពេល​ឈាន​ដល់​កម្រិត​របស់ Courtois។

សាកសួរ​តើ Kapa ល្អ​ជាងCourtois ទេ? Sarri តប​ថា៖ "មិន​ទាន់​ដល់​ពេល​ទេ ខ្ញុំ​គិត​ថា​គេ​នៅ​ក្មេង​ណាស់​ទើប​២៣​ឆ្នាំ​ហ្នឹង។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា គេ​អាច​ពង្រឹង​សមត្ថភាព​បាន​រហ័ស។ ប៉ុន្តែ​ពេល​វេលា​នេះ​គេ​មិន​ទាន់​ដល់ Courtois ទេ"៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ