បើដឹងទាន់ អាចបញ្ចៀសរឿងធ្ងន់បាន ពេលឃើញសញ្ញាទាំងនេះលោតលើកុងទ័ររថយន្ត
- 2018-08-16 07:17:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើដឹងទាន់ អាចបញ្ចៀសរឿងធ្ងន់បាន ពេលឃើញសញ្ញាទាំងនេះលោតលើកុងទ័ររថយន្ត
ចន្លោះមិនឃើញ
ភ្លើងសញ្ញាលោតលើតាប្លូកុងទ័ររថយន្ត សញ្ញាខ្លះជាសញ្ញាព្រមានពីបញ្ហាដែលរថយន្តកំពុងមាន ដែលអ្នកបើកបរគ្រប់រូបគួរស្គាល់ និងយល់ដឹងរួមទាំងការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់និងការបង្កការខូចខាតដល់គ្រឿងម៉ាស៊ីន។
សញ្ញាលោតបង្ហាញមិនធម្មតាអាចប្រាប់អ្នកបើកបរបានដឹង ដើម្បីអាចយករថយន្តរបស់ខ្លួនទៅជួសជុលទាន់ពេលកុំឲ្យការខូចខាតកាន់តែធ្ងន់ធ្ងរ ខាតបង់ប្រាក់កាសកាន់តែច្រើន។
Sabay សូមនាំយកភ្លើងសញ្ញា ៥ បន្ថែម ដែលអាចនឹងលោតឡើងលើកុងទ័ររថយន្ត ដែលជាសញ្ញាព្រមាន និងសញ្ញាឲ្យដំណឹងផ្សេងៗ។
១. សញ្ញាព្រមានពីការមិនពាក់ខ្សែក្រវ៉ាត់
សញ្ញានេះមានន័យថា អ្នកបើកបរឬអ្នកដំណើរមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
ប្រការគួរធ្វើ៖ នេះមិនមែនជារឿងលេងសើចឡើយ ព្រោះការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពលបើកបរ និងធ្វើដំណើរពិតជាសំខាន់ ដោយវានឹងការពារអ្នកពីការប៉ះទង្គិចធ្ងន់ធ្ងរ ពេលមានគ្រោះថ្នាក់កើតឡើង។ រាល់ពេលធ្វើដំណើរ មិនថាអ្នកបើកបរ ឬអ្នកដំណើរ អង្គុយកៅអីជួរណាក៏ដោយ គួរពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់គ្នា គ្រប់ពេល។ រឿងពិតមួយទៀត សម្រាប់រថយន្តស៊េរីទំនើបនាពេលបច្ចុប្បន្ន វាមានសេនស័រលើកៅអីអង្គុយដើម្បីចាប់យកទម្ងន់លើកៅអី ហើយសម្គាល់ថាមានអ្នកអង្គុយកៅអីនោះ។ បើអ្នកអង្គុយមិនពាក់ខ្សែក្រវ៉ាត់នោះទេ ក្នុងអំឡុងពេលបើកបរ រថយន្តនឹងបន្លឺសំឡេងរំខានរហូតទាល់តែអ្នកបើកបរបានដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
២. សញ្ញាបើកភ្លើងហ្វា
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកកំពុងបើកហ្វា (ភ្លើងភ្លឺខ្លាំង មើលបានឆ្ងាយ)។
៣. សញ្ញាបង្ហាញកម្រិតទឹកសម្រាប់លាងកញ្ចក់ជិតអស់
សញ្ញានេះមានន័យថា ទឹកបាញ់លាងកញ្ចក់ លាងចង្កៀងរបស់អ្នកជិតអស់ហើយ។
ប្រការគួរធ្វើ៖ អ្នកអាចបន្ថែមទឹក នៅខាងក្រោមគម្របមុខបាន ដោយលើធុងនោះមានរូប ដូចសញ្ញានេះអ៊ីចឹង (ធុងទឹកបាញ់កញ្ចក់)។
៤. សញ្ញាឲ្យចាក់សាំង
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកត្រូវការចាក់សាំងហើយ។
ប្រការគួរធ្វើ៖ ជាធម្មតានៅក្បែរសញ្ញានេះ វាមានកុងទ័រតូចមួយទៀតសម្រាប់វាស់កម្រិតសាំង ដែលអក្សរ F (Full) បង្ហាញថាសាំងពេញ ឯ E (Empty) បង្ហាញថាសាំងក្បែរអស់ហើយ។ អ្នកត្រូវតែឈប់ចាក់សាំង ដើម្បីការពារកុំឲ្យរថយន្តរលត់ពេលធ្វើដំណើរ។
៥. សញ្ញាចង់ជួបជាង (រូបកូនសោ)
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកត្រូវការកែថែទាំ។
ប្រការគួរធ្វើ៖ អ្នកគួរយករថយន្តរបស់អ្នកទៅយានដ្ឋានដើម្បីធ្វើការវិនិច្ឆ័យ រកកន្លែងខូចរបស់វា ជៀសវាងការទុកចោល មិនអើពើរយៈពេលយូរ ដែលនាំឲ្យការចំណាយលើការជួសជុលកើនឡើងខ្លាំង។
ចុចអាន៖