ស្គាល់​សញ្ញា​ព្រមាន​ទាំង ១៥ លើ​រថយន្ត អ្នកបើកបរ​ឧស្សាហ៍​ជួប ហ៊ានតែ​ប្រហែស​ អាច​ស៊យ​ធំ

  • 2018-08-02 01:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានដែលឆ្ងល់ទេ ភ្លើងតូចៗដែលមានរូបរាង និងពណ៌ផ្សេងគ្នានៅក្នុងកុងទ័ររថយន្តជា​សញ្ញាអ្វី? តាមពិតទៅ ក្រៅពីការផ្ដល់ព័ត៌មាននានា ទាក់ទងនឹងយានយន្ត​ ភ្លើងសញ្ញាទាំងនោះក៏អាចបង្ហាញ​ពី បញ្ហារបស់រថយន្តកំពុងតែមាននោះដែរ ដែលយើងមិនអាចមើលស្រាលបាន ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យថ្លៃចំណាយក្នុងការជួសជុលកើនខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងអាចឲ្យយានយន្តដំណើរការមិនប្រក្រតី ហើយអាចបង្កជាគ្រោះថ្នាក់ផ្សេងៗបានក្នុងពេលបើកបរ។

ភ្លើងសញ្ញាទាំង ១៥ ដែលបង្ហាញពីព័ត៌មាន និងបញ្ហា​លើ​រថយន្តមាន​ដូចជា៖

១. សញ្ញាព្រមានពីសីតុណ្ហភាពម៉ាស៊ីន

  • សញ្ញានេះមានន័យថា ទឹកស្អំម៉ាស៊ីនកំពុងតែឡើងកម្ដៅខ្លាំងហួសកម្រិត

  • ប្រការគួរធ្វើ ៖ គួរបញ្ឈប់ការ​ធ្វើដំណើរ ហើយពន្លត់ម៉ាស៊ីន ដើម្បីឲ្យវាចុះត្រជាក់មកវិញ កុំឲ្យម៉ាស៊ីនខូចទាន់។

បើសិនជារថយន្តក្នុងប្រទេសត្រជាក់វិញ ពេលខ្លះសញ្ញាឲ្យដំណឹងពីសីតុណ្ហភាពម៉ាស៊ីននេះចេញពណ៌ ខៀវ ដែលបានន័យថា សីតុណ្ហភាពទឹកស្អំម៉ាស៊ីនត្រជាក់ពេក មិនអាចឲ្យម៉ាស៊ីនដំណើរការបានប្រក្រតី។ ប៉ុន្តែ ពេលបញ្ឆេះម៉ាស៊ីនមួយសន្ទុះ ភ្លើងសញ្ញាឲ្យដំណឹងពីសីតុណ្ហភាពពណ៌ ខៀវនេះនឹងលោតបាត់ទៅវិញ ពេលម៉ាស៊ីនដំណើរការហើយមានសីតុណ្ហភាពក្ដៅល្មម។

២. សញ្ញាព្រមានពីសម្ពាធប្រេងម៉ាស៊ីនចុះទាប

  • សញ្ញានេះមានន័យថា កម្រិតសម្ពាធប្រេងម៉ាស៊ីនមានការថយចុះ។

  • ប្រការគួរធ្វើ ៖ ពេលសញ្ញានេះលោតឡើង វាអាចបណ្ដាលមកពីការអស់ប្រេងម៉ាស៊ីន ឬបញ្ហាធ្ងន់ធ្ងរណាមួយ។ បើសិនជា សញ្ញានេះលោតពេលកំពុងបើកបរ អ្នកគួររកកន្លែងសុវត្ថិភាព ហើយឈប់សិន ព្រោះបញ្ហាអាចបណ្ដាលឲ្យខូចម៉ាស៊ីនរថយន្ត។ ជំហានបន្ទាប់ គឺអ្នកត្រូវហៅជាងរថយន្តមកមើលថាតើវាមកពី កម្រិតប្រេងម៉ាស៊ីន ឬក៏មានបញ្ហាធ្ងន់ធ្ងរណាមួយ។

៣. សញ្ញាព្រមានពីភ្លើងអាគុយ

  • សញ្ញានេះមានន័យថា ភ្លើងអាគុយខ្សោយខ្លាំង។

  • ប្រការគួរធ្វើ ៖ អ្នកគួរបិទភ្លើងក្នុងរថយន្ត ម៉ាស៊ីនត្រជាក់ ម៉ាញ៉េ និងដកឆ្នាំងសាកចេញពីរន្ធភ្លើងឲ្យអស់ លើកលែងតែភ្លើងចង្កៀងមុខ ពេលអ្នកត្រូវបើកបរនៅពេលយប់ និងនៅកន្លែងងងឹត។ យ៉ាងណាមិញ អ្នកមិនត្រូវពន្លត់ម៉ាស៊ីនឡើយ ដរាបណាអ្នកមិនទាន់ទៅដល់ជាងនោះ ព្រោះវាអាចដេរមិនឆេះ។

៤. សញ្ញាព្រមានពីហ្វ្រាំង

  • សញ្ញានេះមានន័យថា អ្នកអាចនឹងភ្លេចដោះហ្វ្រាំងដៃ ឬក៏ខ្វះប្រេងហ្វ្រាំង ឬក៏មានបញ្ហាហ្វ្រាំងធ្ងន់ធ្ងរ។
  • ប្រការគួរធ្វើ ៖ ប្រសិនបើពេលបើកបរភ្លើងសញ្ញានេះលោតភ្លឹបភ្លែត ប៉ុន្តែអ្នកគ្មានអារម្មណ៍ប្លែកក្នុងពេលជាន់ហ្វ្រាំងទេនោះ អ្នកអាចជិះទៅរកយានដ្ឋានបាន ប៉ុន្តែបើភ្លើងសញ្ញានេះភ្លឺជាប់តែម្ដង អ្នកគួរតែឈប់រថយន្ត ហើយហៅឡានស្ទូចមកយករថយន្តអ្នកទៅយានដ្ឋានហើយ។

៥. សញ្ញាព្រមានពីពោងសុវត្ថិភាព

  • សញ្ញានេះមានន័យថា ពោងសុវត្ថិភាពមានបញ្ហា។
  • ប្រការគួរធ្វើ ៖ ត្រូវប្រញ៉ាប់យកទៅជាង ឲ្យគេឆែកមើល ព្រោះថាបើពោងសុវត្ថិភាពមានបញ្ហា វាអាចឲ្យពោងនេះគាំងមិនផ្ទុះពេលរថយន្តប៉ះទង្គិច ឬបុកនឹងអ្វីមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។

សម្រាប់​សញ្ញា​ ១០ ផ្សេង​ទៀត​ ដែល​មាន​នៅ​លើ​កុងទ័រ​ថយន្ត សូម​តាម​ដាន​ជាមួយ Sabay នៅ​អត្ថបទ​ក្រោយ​ទាំង​អស់​គ្នា។

ចុចអាន៖

ប្រភព៖ Says   ប្រែ​សម្រួល៖ ផាត សុវត្ថិ