ដោយសារ​មាន​គ្រឿង​កុំព្យូទ័រពិសេស ទើប​ស្តេច​ហ្គេម Fortnite រក​លុយ​កន្លះលានដុល្លារ​ក្នុងមួយ​ខែ

  • 2018-07-31 10:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងអត្ថបទមុន Sabay បាននិយាយអំពីអ្នកលេងហ្គេម Fortnite ម្នាក់ដែលរកចំណូលបានជាងកន្លះលានដុល្លារ ពីការ Live Stream កាលេងហ្គេមរបស់ខ្លួននៅលើគេហទំព័រ Twitch។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយគឺ បទពិសោធន៍នៃការលេងដ៏រលូនរបស់លោក Richard Tyler Belvins ដែលគេស្គាល់ថាជា “Ninja” នោះក៏ត្រូវពឹងផ្អែកលើកុំព្យូទ័រ ដែលមានគ្រឿងកំពូលៗ អេក្រង់បង្ហាញរូបភាពល្អផុតលេខ និងកាសដែលផ្ដល់សំឡេងល្អបំផុតក្នុងការលេងហ្គេមផងដែរ។

ខាងក្រោមនេះ ជាគ្រឿងបង្គុំរបស់កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត ដែល Ninja ប្រើប្រាស់សម្រាប់ លេងហ្គេម និងធ្វើការ Live Stream ហ្គេមដែលខ្លួនលេងនៅលើ Twitch៖

១. ធុងកុំព្យូទ័រ (Case)

Ninja ប្រើប្រាស់សម្បកធុងសម្រាប់ផ្គុំកុំព្យូទ័រ (Case) ម៉ាក NZXT ដែលមានពីរធុង ២ ពណ៌ផ្សេងគ្នាគឺ ពណ៌ ស (Matte White) ម៉ូដែល H700i តម្លៃ ២០០ដុល្លារ និង ពណ៌ លឿងលាយខៀវ ម៉ូដែល H700i ដូចគ្នា តែតម្លៃ ២៥០ ដុលា្លរ។

២. Motherboard

Motherboard ដែល Ninja ប្រើប្រាស់សម្រាប់ដាក់ផ្គុំកុំព្យូទ័រគឺម៉ាក NZXT ម៉ូដែល N7 Z370 ពណ៌ខ្មៅសុទ្ធ ដែលមានតម្លៃ ២៥០ដុល្លារ។

៣. CPU

CPU ដែល Ninja ជ្រើសរើសគឺ Intel Core i7 8700K ដែលមានតម្លៃ ៣៥០ ដុលា្លរ។

៤. ប្រព័ន្ធបញ្ចុះកម្ដៅ CPU

ដោយសារតែ Ninja បានសហការជាមួយផលិតផល NZXT សម្រាប់ជាគ្រឿងផ្គុំកុំព្យូទ័ររបស់គេ ប្រព័ន្ធបញ្ចុះកម្ដៅ CPU ដែល Ninja កំពុងប្រើប្រាស់អាចជា ប្រភេទដែលប្រើធុងទឹក និងកង្ហារ ម៉ូដែល NZXT Kraken X72 ដែលមានតម្លៃ ២០០ ដុលា្លរ ដែលភ្ជាប់ជាមួយនឹងផ្នែកខាងលើនៃធុង។

៥. កង្ហារ

បើគិតតាមការ Live Stream របស់ Ninja នៅលើ Twitch កង្ហារត្រជាក់ដែលគេប្រើប្រាស់មានដូចជា NZXT AER RGB ទំហំ ១២០ ម.ម ចំនួន ៣ គ្រាប់ (តម្លៃសរុប ៨០ ដុល្លារ) ដែលត្រូវប្រើក្នុងប្រព័ន្ធត្រជាក់ NZXT Kraken X72, ៣ គ្រាប់ទៀតម៉ូដែលដូចគ្នា ប្រើនៅខាងមុខធុងសម្រាប់នាំខ្យល់ចូល ហើយនឹងមួយគ្រាប់ធំ ១៤០ ម.ម ម៉ូដែលដូចគ្នានៅខាងក្រោយធុង សម្រាប់នាំខ្យល់ក្ដៅចេញ (តម្លៃ ៣៥ ដុលា្លរ)។

៦. RAM

Ninja ប្រើ RAM ម៉ាក G.Skill ម៉ូដែល Trident Z RGB RAM មានទំហំ ៣២ GB ដាក់លក់ក្នុងតម្លៃ ៣២០ ដុលា្លរ។

៧. ក្រាហ្វិកាត (GPU)

Nvidia GeForce 1080Ti ត្រូវបានប្រើជាមួយនឹង CPU Intel Core i7 8700K ដើម្បីឲ្យដំណើរការលេងហ្គេមដើរបានរលូន។

៨. អេក្រង់

Ninja ប្រើប្រាស់អេក្រង់របស់ Alienware ម៉ូដែល Alienware 25 ដែលមាន Resolution Full HD 1080p ហើយមាន Refresh Rate ដល់ទៅ ២៤០ Hz ដែលមានតម្លៃលើទីផ្សារ ៤៨០ ដុលា្លរ។

៩. អង្គផ្ទុកទិន្នន័យខាងក្នុង

Ninja ប្រើប្រាស់ M.2 SSD ម៉ាក Samsung 960 Evo ទំហំ ១ TB ដែលមានតម្លៃ ៣០០ ដុលា្លរ ចំនួន ២ ដើម (២ TB)។

១០. អង្គផ្ទុកទិន្នន័យខាងក្រៅ

សម្រាប់អង្គផ្ទុកទិន្នន័យខាងក្រៅ Ninja ប្រើ Seagate BarraCuda HDD ទំហំ ៤ TB ដែលមានតម្លៃ ១០០ ដុល្លារចំនួន ២ គ្រាប់ (៨ TB)។

១១. Power Supply

Ninja ប្រើប្រាស់ Power Supply ម៉ូដែល Seasonic Focus Plus 80+ Gold តម្លៃ ១០៤ ដុលា្លរ។

១២. Mouse

ចំពោះ Mouse វិញ Ninja ប្រើប្រាស់ Logitech 502 Proteus Spectrum ដែលមានតម្លៃប្រហែល ៥០ ទៅ ៦០ ដុល្លារ។

**១៣. Keyboard **

Ninja ប្រើប្រាស់ Keyboard ម៉ូដែល Logitech G610 Orion Red ដែលមានតម្លៃ ៨៥ ដុល្លារ។

១៤. កាស

Ninja ប្រើប្រាស់ កាសស្ដាប់ ម៉ូដែល Beyerdynamic DT990 Pro ដែលសំឡេងមានភាពច្បាស់ល្អ អាចឲ្យឮសម្រឹបជើងសត្រូវបានយ៉ាងច្បាស់ក្នុងពេលលេងហ្គេម។

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ