ហេតុអ្វី iPhone X ប្រើអេក្រង់លាតពេញ? បើ​ដឹង​ការពិត​ ច្បាស់ជា​លាន់មាត់​មិនខាន

  • 2018-08-17 01:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ចេញ​វត្តមាន​ iPhone X មាន​ការ​ចាប់អារម្មណ៍​ច្រើន​ ដោយសារ​ជា​ស្មាតហ្វូន​ទី​មួយ​របស់​ Apple មាន​អេក្រង់​លាត​ពេញ​ មិន​មាន​ប៊ូតុង​ Home។ មែនទែន​ទៅ​ អេក្រង់​លាត​មិន​ពេញ​ទាំងស្រុង​នោះ​ទេ​ បាន​ត្រឹម​ចំណែក​ ៩០% ប៉ុណ្ណោះ​។

១) អេក្រង់​ទំហំ​ធំ​៖

ស្មាតហ្វូន​ទំហំ​ធំ​ ហើយ​មាន​អេក្រង់​លាត​ពេញ​ សល់​កន្លែង​ទំនេរ​បង្ហាញ​ព័ត៌មាន​ផ្សេង​ៗបាន​កាន់​តែ​ច្រើន​ ងាយស្រួល​ដល់​ការ​អាន​អត្ថបទ​នានា​។

២) ងាយស្រួល​ចុច​៖

នេះ​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ដូចជា​លេង​ហ្គេម​ មាន​ប៊ូតុង​ចុច​ធំ​ៗ។ ការ​វាយ​បញ្ចូល​អក្សរ​លើ​ Keyboard ផ្ញើ​សារ​ ឬ​ប្រើ​លើ​វេបសាយ​ កាន់​តែ​ងាយស្រួល​ចុច​ចំ​ៗ​អក្សរ​វាយ​បាន​លឿន​។

៣) អេក្រង់​បង្ហាញ​ច្បាស់​៖

អេក្រង់​ទំហំ​ធំ​មិន​មាន​ន័យ​ថា​មាន​កម្រិត​ Pixel ទាប​មិន​ច្បាស់​នោះ​ទេ​។ ​បច្ចេកវិទ្យា​អេក្រង់​ OLED ផ្ដល់​កម្រិត​ Resolution បាន​ល្អ​ប្រសើរ​ ខណៈ​ប្រព័ន្ធ​គ្រប់គ្រង​ពណ៌​ក្នុង​ Super Retina HD Display ជួយ​ផ្ដល់​កម្រិត​ពណ៌​កាន់​តែ​ច្បាស់​ល្អ​។ ពណ៌​បង្ហាញ​មក នឹង​ឃើញ​ដូច​អ្វី អ្នក​រចនា​ចង់​ឲ្យ​ឃើញ​។ 

បច្ចុប្បន្ន មិន​មែន​តែ iPhone X ប៉ុណ្ណោះ​ទេ មាន​អេក្រង់​លាត​ពេញ​។ ស្មាតហ្វូន​ម៉ូដែល​ក្រោយ​ៗ បំពាក់​បច្ចេកវិទ្យា​ចុង​ក្រោយ ភាគ​ច្រើន ក៏​មាន​អេក្រង់​លាត​ពេញ ដែល​ផ្ដល់​ប្រយោជន៍​បាន​ច្រើន​ដល់​អ្នក​ប្រើប្រាស់៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.easyacc.com/media-center/how-does-the-full-screen-display-on-the-iphone-x-benefit-you/

ប្រភព៖ easyacc   ប្រែ​សម្រួល៖ ប៊ុនធឿន