មិនស្មាន​កំលោះ​ Jaonaay ស្រឡាញ់គាំទ្រ​ Lisa ដល់កម្រិតនេះសោះ

  • 2018-08-17 06:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មី​មួយ​បាន​ផ្ទុះ​ឡើង​ចៃដន្យ​បំផុត​ ក្រោយ​ពេល​តារា​ចម្រៀង​វ័យ​ក្មេង​ Jaonaay Jinjett បាន​ទៅ​ចូល​រួម​កម្មវិធី​ជួប​ជុំ​គ្នា​អ្នក​គាំទ្រ​របស់​ Lisa សមាជិក​ក្រុម​ BLACKPINK កាល​ពីពេល​ថ្មីៗនេះ។

មិន​មែន​សុខ​ៗ​អ្នក​កំលោះ​ Jaonaay ទៅទ្រាំអង្គុយ​ចាំ​មើល​តារា​ K-Pop សញ្ជាតិ​ថៃ​រូបនេះ​ទេ ប៉ុន្តែក៏​ដោយសារ​ទឹក​ចិត្តស្រឡាញ់ក្នុង​នាម​ជា​អ្នក​គាំទ្រ​ម្នាក់​។ រូបភាព​ពេលនោះរបស់​កូន​ច្បង​របស់តារា​ចម្រៀង​ល្បី​ឈ្មោះ​ J Jetrin និង​ Pin Kejmanee ត្រូវ​បង្ហោះ​ពាសពេញ​បណ្ដាញ​អ៊ីនធឺណិត ហើយ​ម្នាក់ៗ​ពិតជា​ភ្ញាក់​ផ្អើល​បំផុត។

Jaonaay បាន​និយាយ​ថា គ្រប់​គ្នា​ពិត​ចូលចិត្ត​ក្រុម​ចម្រៀង​មួយ​នេះ​ (BLACKPINK) ណាស់ ដូចនេះ​ជាឱកាស​ល្អ​ ស្របពេល​ Lisa មក​ គេក៏​ទៅ​ចាំ​ជួប​ជាមួយ​តែម្ដង​ ដោយ​សុំការ​អនុញ្ញាត​ឪពុក​រួច។ ដោយសារ​តែ​ខ្លួន​ជា​តារា​ម្នាក់ដែរ ដូចនេះ​ប្រាកដ​ជា​មាន​អ្នក​តាមដាន​ច្រើន ប៉ុន្តែ​តាម​ឪពុក​ Jaonaay ប្រាប់កូន​ថា​ ប្រសិន​មិនបាន​ធ្វើ​អ្វីខុស​ ក៏តប​ការពិត តាម​ដំណើរ​​ទៅ។

ងាក​មក​ការងារ​ផ្ទាល់​ខ្លួន​វិញ​ Jaonaay និយាយ​ថា​ ពេល​នេះ​អ្វី​ដែល​ខ្លួន​កំពុង​ផ្ដោត​គឺ​ ការងារ​ប្រគំតន្ត្រីទេសចរណ៍​ដែល​ធ្វើ​ឡើង​ដល់​ទៅ​ ៥​ខេត្ត។ មួយ​វិញ​ទៀត​នៅ​ថ្ងៃ​ទី​ ១៨ ខែសីហាស្អែក​នេះ​ វីដេអូ​បទ​ថ្មី​មាន​ចំណងជើង​ថា​ "แอบบอกรัก " នឹង​ចេញ​ជា​ផ្លូវការ​ហើយ។ តារា​ចម្រៀង​រូបនេះ​ សំណូមពរ​សូម​ឲ្យ​អ្នក​គាំទ្រ​រង់​ចាំ​តាមដាន​គ្រប់​គ្នា​ ថា​តើ​តួ​ស្រី​ក្នុង​បទ​ថ្មី​នេះ​ជា​អ្នកណា?

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី