ពីមុនចង់បានប្ដីស្រីៗរក មាន សង្ហា ខ្ពស់ មាឌធំ តែឥឡូវបើអត់មាន៥យ៉ាងនេះ សុខចិត្តអត់លិឍ

  • 2018-08-18 04:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្ហា ខ្ពស់ មាន​ទ្រព្យ​សម្បត្តិ គឺ​ជា​លក្ខណៈ​ពិសេស​របស់​បុរស​ដែល​ងាយ​នឹង​ទាក់​ចិត្ត​បេះដូង​នារីៗ តែ​​មាន​ចំណុច​ទាំង​នេះ​ក៏​មិន​ទាន់​អាច​និយាយ​ថា ត្រូវ​តែ​មាន​មនុស្ស​ស្រី​ដែល​យល់​ច្បាស់​ពី​រឿង​អនាគត​ព្រម​ស្រលាញ់​នោះ​ដែរ។ នារី​ស្ទើរ​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​បុរស​ម្នាក់ ដែល​មាន​ចំណុច​ពិសេស​៥​យ៉ាង​នេះ ក្រៅ​ពី​រូប​សម្បត្តិ និង​ទ្រព្យ​ធន។

១. មនុស្ស​ដែល​ប្រាកដ​ប្រជា​ជាមួយ​នាង

គ្មាន​មនុស្ស​ស្រី​ឯណា​នៅ​លើ​លោក​នេះ ចង់​មាន​ស្នេហា​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ ព្រោះ​បេះ​ដូង​នាង​មិនមែន​ចង់​បញ្ជា​ឲ្យ​ស្រលាញ់​អ្នក​ណា​ក៏​ស្រលាញ់ ចង់​ឲ្យ​ស្អប់​អ្នក​ក៏​ស្អប់​បាន​ឡើយ។ នាង​ចង់​ឲ្យ​មនុស្ស​ប្រុស​ដែល​នាង​ជ្រើសរើស​ជា​មនុស្ស​ដំបូង ហើយ​ក៏​ជា​អ្នក​ចុង​ក្រោយ ដែល​ព្រម​ដឹកដៃ​នាង​ចូល​រោង​ការ មិនមែន​ចូល​មក​ក្នុង​ជីវិត​នាង​គ្រាន់​តែ​ប្រាថ្នា​ត្រឹម​កាយ​នោះ​ឡើយ។ មនុស្ស​ប្រុស​ដែល​ច្បាស់​លាស់​នឹង​រឿង​គូស្រករ​នារី​ណា​ក៏​ប្រាថ្នា​ចង់​បាន​ដែរ។

រូបតំណាង

**២. ប្រៀប​ដូច​ជា​ខែល​តែង​ការពារ​នាង​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ**

មិន​ថា​នាង​កើត​ទុក្ខ នាង​ឈឺ​ថ្កាត់ នាង​មាន​បញ្ហា​ក្នុង​ជីវិត គឺ​មាន​វត្ត​មាន​បុរស​ដែល​នាង​ស្រលាញ់​នៅ​ក្បែរ​នាង​លើក​ទឹក​ចិត្ត ចាំជួយ​នាង ការពារ​នាង។ បើ​ថ្ងៃ​ណា​មួយ​មាន​អ្នក​ដទៃ​ព្យាយាម​ធ្វើ​អាក្រក់​ដាក់​នាង និយាយ​អាក្រក់​ពី​នាង​បែប​នេះ​បែប​នោះ គឺ​ត្រូវ​ជឿជាក់​លើ​នាង ហើយ​ចាំ​ការពារ​នាង​ជានិច្ច។ បុរស​ណា​ដែល​មាន​លក្ខណៈ​បែប​នេះ គឺ​តែង​តែ​ជា​ទី​សុវត្ថិភាព និង​កក់​ក្ដៅ​បំផុត​សម្រាប់​មនុស្ស​ដែល​គេ​ស្រលាញ់ ហើយ​នារី​ណា​ដែល​មាន​បុរស​បែប​នេះ​ជា​គូ​ស្នេហ៍​ចាត់​ទុក​ថា​សំណាង​ណាស់។

៣. លែង​សម្លឹង​ឃើញ​នារី​ណា​ល្អ​ជាង​នាង​ទោះ​នារី​ផ្សេង​ព្យាយាម​ឲ្យ​ដៃ​ក៏​ដោយ

មនុស្ស​ស្រី​គ្រប់រូប​តែង​ចង់​បាន​បុរស​ម្នាក់​ជាកម្មសិទ្ធ​បេះដូង​នាង មិន​អាច​បែងចែក​ឲ្យ​អ្នក​ណា​បាន​ឡើយ។ នាង​ចង់​បាន​បុរស​ម្នាក់​ដែល​ជ្រើសរើស​នាង​ជា​មនុស្ស​ចុងក្រោយ ហើយ​ឃើញ​នាង​ក្នុង​កែវភ្នែក​ជា​នារី​ដ៏​ស្រស់​ស្អាត​ជាង​គេ​បំផុត​ក្នុង​លោក។ មិន​ថា​ទៅ​ថ្ងៃ​ក្រោយ​គេ​ជួប​នារី​ណា​ដែល​ស្អាត​ជាង​នាង ក៏​មិន​អាច​ធ្វើ​ឲ្យ​បេះដូង​របស់​គេ​រង្គោះរង្គើ​បាន​ឡើយ ទោះ​នារី​ម្នាក់​នោះ​ព្យាយាម​បើក​ដៃ​យ៉ាង​ណា​ក៏​ដោយ។

រូបតំណាង

៤. រក្សា​តម្លៃ​នាង​ទោះ​នាង​ធ្វើ​ខុស​ឆ្គាំឆ្គង​ដោយ​ប្រការ​ណា​មួយ​ក៏​ដោយ

ទោះ​ទៅ​ថ្ងៃ​ក្រោយ​មាន​រឿង​អ្វី​កើត​ឡើង មិន​ថា​នាង​និយាយ​សម្ដី​មិន​ពីរោះ​ស្ដាប់ នាង​ធ្វើ​ឲ្យ​មាន​កំហុស​ណាមួយ សូម​កុំ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​ ប្រើ​អំពើ​ហិង្សា​លើ​នាង ត្រូវ​ចាំ​ទុក​ថា​នាង​មិន​ដែល​មាន​ចេតនា​ចង់​ឲ្យ​រឿង​នោះ​កើត​ឡើង​នោះ​ទេ អ្វីៗ​គ្រប់​យ៉ាង​ព្រោះ​នាង​ស្រលាញ់​បុរស​ម្នាក់​នោះ​ខ្លាំង។ មនុស្ស​ស្រី​ទាំង​អស់​មិន​អាច​ទ្រាំ​នឹង​ការ​ប្រមាថ​មើល​ងាយ​ពី​មនុស្ស​ដែល​នាង​ស្រលាញ់​ឡើយ។ ដូច្នេះ​ទោះ​ជាមាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ត្រូវ​រក្សា​តម្លៃ​នាង ក្នុង​នាម​ជា​មនុស្ស​ដែល​អ្នក​ស្រលាញ់​ខ្លាំង​បំផុត។

៥. ស្រលាញ់​នាង​មិន​ផ្លាស់​ប្ដូរ​ទោះ​ទៅ​ថ្ងៃ​ក្រោយ​នាង​ធ្លាក់​សម្រស់​ក៏​ដោយ

ជា​មនុស្ស​ស្រី​ទោះ​ព្យាយាម​រក្សា​សម្រស់​យ៉ាង​ណា ក៏​មិន​អាច​ឈ្នះ​ជាមួយ​ការងារ​រាប់​ជំពូក​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ នាង​ត្រូវ​ធ្វើ​ម្ហូប ទុក​ដាក់​ផ្ទះ​សម្បែង ត្រូវ​មាន​កូន ហើយ​ត្រូវ​រក​លុយ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ទៀត។ ដូចនេះ​ហើយ​បើ​ស្រលាញ់​នាង​ត្រឹម​សម្រស់​ នោះ​ថ្ងៃ​ណា​មួយ អ្នក​នឹង​អស់​ចិត្ត​ពី​នាង តែ​បើ​ស្រលាញ់​នាង​ដោយ​ចេញ​ពី​បេះដូង​ពិត​ប្រាកដ នោះ​មិន​ថា​​នាង​ស្បែក​ជ្រីវជ្រួញ​ សាច់​លែង​ស ក៏​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​ចិត្ត​បាន​ឡើយ៕

អត្ថបទ៖ វឌ្ឍនៈ