បុកពោះជំនួស! រថយន្តបើកឆ្លងស្ពាន ទឹកជំនន់ប្រុងលេបត្របាក់ (វីដេអូ)
- 2018-08-18 08:10:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុកពោះជំនួស! រថយន្តបើកឆ្លងស្ពាន ទឹកជំនន់ប្រុងលេបត្របាក់ (វីដេអូ)
ចន្លោះមិនឃើញ
ភ្លៀងធ្លាក់ខ្លាំងលើរដ្ឋ Kerala ប្រទេសឥណ្ឌាបានបណ្តាលទឹកបឹង Muthirapuzha ហូរលឿនគួរឲ្យខ្លាច។ វីដេអូដែលបានថតកាលពីថ្ងៃទី ១៤ ខែសីហា បង្ហាញពីរថយន្តបរកាត់លើស្ពានតូចមួយឆ្លងកាត់បឹងនោះ ដែលទឹកប្រុងនឹងលេបត្របាក់ ឃើញហើយបុកពោះជំនួស។
បើតាមការឲ្យដឹងពីក្រសួងមហាផ្ទៃឥណ្ឌា មនុស្សជាង ៩៣០ នាក់ហើយបានស្លាប់ នៅទូទាំងប្រទេសឥណ្ឌាគិតចាប់ពីពេលដែលភ្លៀងមូសុងចាប់ផ្តើមធ្លាក់ ខណៈដែលមនុស្សយ៉ាងហោចណាស់ ៣២៤ នាក់បានស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ក្នុងរដ្ឋ Kerala ដែលជាជំនន់អាក្រក់ឃោរឃៅបំផុតក្នុងរយៈពេល១០០ឆ្នាំនេះ នៅប្រទេសឥណ្ឌា។
ចង់ដឹងថាអ្នកនឹងផឺតពោះជំនួសអ្នកបើកបររថយន្តយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖