Hacker វ័យ​ក្មេង​ធ្វើស៊ី Server របស់ Apple ថ្ងៃ​មុន​យក​បាន ៩០GB ដឹង​ថា​មាន​អីខ្លះអត់?

  • 2018-08-19 07:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ ១៦ ឆ្នាំ​មួយ​រូប​ដែល​បាន​ Hack ចូល​ Server (ទីតាំង​រក្សា​ទុក​ទិន្នន័យ) របស់​​ក្រុមហ៊ុន​អាមេរិក​ ល្បី​កក្រើក​កាល​ពី​ពេល​ថ្មីនេះ ត្រូវ​គេ​ដឹង​ថា បាន​ទាញ​យក​ឯកសារ​សំខាន់​បាន​ដល់​ទៅ ៩០ GB ឯណោះ។ តើ​នៅ​ក្នុង​នោះ​មាន​អ្វី​ខ្លះ?

រូបតំណាង

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា **យុវជន​វ័យ​ក្មេង​រូប​នោះ អាច​ចូល​ទៅ​យក​បាន Authorized keys, ព័ត៌មាន​គណនី​អតិថិជន និង(Secure file) ឯកសារ​សំខាន់​ទាក់​ទង​ជាមួយ​នឹង​សុវត្ថិភាព​អតិថិជន​របស់ Apple។**

Apple

ទោះ​ជា​យ៉ាង​នេះ​ក្តី Apple ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ កុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ទិន្នន័យ​របស់​ខ្លួន ដោយ​សារ​នេះ​មិន​មែន​ជា​ករណី​លេច​ធ្លាយ​ទិន្នន័យ​សម្ងាត់​នោះ​ទេ។

រូបតំណាង

យុវជន​ដែល​​ល្បី​ឈ្មោះ​ក្នុង​សហគមន៍​​ Hack រូប​នេះ​ បាន​ប្រើ​ប្រាស់​ VPN និង​​ឧបករណ៍​ដទៃ​ទៀត​ដើម្បី​កុំ​ឲ្យ​គេ​ចាប់​ដាន​បាន​ ប៉ុន្តែ​រូប​គេ​បាន​ដាក់​ឈ្មោះ Folder ដែល​លួច​យក​បាន​ថា "hacky hack hack" និង​ការ​ចាប់​ពី​​ប្រព័ន្ធ​​របស់​ Apple អាច​ដឹង​ពី​ Serial Number នៃ​ MacBook ដែល​ប្រើ​សម្រាប់​ Hack នេះ ទើប​ទី​បំផុត​គេ​ដឹង​ថា​វា​មាន​ប្រភព​ចេញ​ពី​ប្រទេស​អូស្ត្រាលី៕

ប្រភព៖ First Post   ប្រែ​សម្រួល៖ រក្សា