សូមសរសើរ! រដ្ឋមន្រ្តីក្រសួងកិច្ចការនារីម្នាក់ ធាក់កង់ទៅសម្រាលកូននៅមន្ទីរពេទ្យ ដោយខ្លួនឯង

  • 2018-08-20 07:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​នៃ​ប្រទេស​នូវែលហ្សេឡង់ លោកស្រី Julie Anne Genter បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដោយ​ជិះកង់​ដោយ​ខ្លួនឯង ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សម្រាល​កូន។

លោកស្រី Julie Anne Genter

លោកស្រី Genter វ័យ​៣៨ឆ្នាំ ដែល​ជា​អ្នក​ស្រលាញ់​បរិស្ថាន និង​ជា​អ្នក​ជិះកង់​ដ៏​ឆ្នើម​ម្នាក់ បាន​ធាក់​កង់​ចម្ងាយ ១គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន ទៅ​កាន់​មន្ទីរពេទ្យ Auckland City Hospital ដើម្បី​សម្រាល​កូន កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។

ទោះ​បី​ជា​យ៉ាង​ណា គភ៌​ដំបូង​អាយុ​៤២សប្តាហ៍​របស់​លោកស្រី Genter នៅ​មិន​ទាន់​សម្រាល​ចេញ​មក​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ច័ន្ទ​នេះ៕

ចុច​អាន៖

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សេង ឡុង