៤ តំបន់នេះ អាចជួយឲ្យ Google នៅតែខ្លាំងក្នុងឆ្នាំ ២០១៨
- 2018-08-22 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ តំបន់នេះ អាចជួយឲ្យ Google នៅតែខ្លាំងក្នុងឆ្នាំ ២០១៨
ចន្លោះមិនឃើញ
Google ដំណើរការបានល្អក្នុងឆ្នាំ ២០១៧ ក្លាយជាមុខសញ្ញាមួយក្នុងការប្រកួតប្រជែងឆ្នាំថ្មីនេះ។ លោក Eric Sheridan ជាអ្នកវិភាគពី UBS ដាក់ឈ្មោះ Google នៅចំណុចកំពូលសម្រាប់ភាពរីកចម្រើនក្នុងឆ្នាំ ២០១៨។ លោកជឿថា Google កំពុងសម្រួចលើតំបន់ទាំង ៤ នេះ ដែលតិច ឬច្រើនអាចរក្សាតំណែងខ្ពស់បាន៖
១) Mobile Computing៖ Google ត្រូវបានរំពឹងថានឹងចំណាយថវិកាកាន់តែច្រើនទៅកាន់ Mobile Computing ដែលរំពឹងថាខ្ទង់ចំណាយទិញកាន់តែខ្ពស់ ឬថវិកាត្រូវការចាយលើក្រុមហ៊ុនផលិត PC, ក្រុមហ៊ុនផលិតទូរសព្ទ និងវេបសាយ ដើម្បីផ្សព្វផ្សាយសេវាកម្មខ្លួនកាន់តែចំគោលដៅបានច្រើន។ ហើយការចំណាយនេះ ប្រហែលជាចាំបាច់ ដើម្បីបង្កើនប្រាក់ចំណូល។
២) Artificial Intelligence ឬ Machine Learning៖ ខណៈ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងបន្តវិនិយោគលើ AI ផ្ដល់សមត្ថភាពលើសេវាកម្មខ្លួន Google កំពុងផ្ដល់ជម្រើសល្អប្រសើរជាង ដៃគូប្រជែង។ នេះបើតាម អ្នកស្រាវជ្រាវជនជាតិចិនបីរូប។
៣) Media Consumption៖ ក្រុមហ៊ុន Google និងដៃគូប្រជែងខ្លួន សកម្មច្រើនលើការផ្ដល់ព័ត៌មាន សម្រាប់អតិថិជនខ្លួន។
៤) Cloud Computing៖ Google បានចុះហត្ថលេខាភាពជាដៃគូជាមួយ Cisco ដើម្បីរួមបញ្ចូលទិន្នន័យ និងកម្មវិធីជាច្រើននៃអ្នកប្រើប្រាស់របស់ Cisco ទៅកាន់ Google Cloud platform។ នេះអាចជួយ Google ប្រជែងនឹង Amazon Web Services និង Azure របស់ Microsoft៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ