BTS បង្ហាញ​បទចម្រៀង​ក្នុងអាល់ប៊ុមថ្មី "Love Yourself 結 - Answer"

  • 2018-08-21 02:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​ពី​ថ្ងៃ​ទី​ ២១ ខែសីហា​នេះ​ នៅ​សល់​ ៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ អាលប៊ុម​ថ្មី​មួយ​ទៀត​របស់​ក្រុម​ចម្រៀង​ BTS នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ហើយ។ អ្នក​គាំទ្រ​មិនតិច​ទេ​កំពុង​ទន្ទឹង​រង់ចាំ​ដំណើរ​វិល​មក​វិញ​លើក​នេះ​របស់​ក្រុម​ជាទី​ស្រឡាញ់​ ជាមួយ​បទ​ចម្រៀង​ថ្មីៗ។

អាល់ប៊ុម​ថ្មី​មាន​ឈ្មោះ​ថា​ "Love Yourself 結 – Answer” នឹង​លេច​មុខ​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២៤ ខែសីហា​ ខាង​មុខ ហើយ​វា​ជា​ការ​សម្រិត​សម្រាំង​ពិសេស​ទៀត​ហើយ​របស់​ BTS សម្រាប់​អ្នក​គាំទ្រ​ទាំង​ឡាយ។ អាល់ប៊ុម​ថ្មី​នេះ​ មាន​រហូត​ទៅ​ដល់​ ២​ឌីស ដោយ​ ឌីស​ A មាន​បទ​ចម្រៀង​ ១៦បទ​ ចំណែក​ឌីស B មាន​៩បទ។ អ្វី​ដែល​កាន់​តែ​ពិសេស​ ស្នាដៃ​លើក​នេះ​មាន​ Version ៤​ ខុសៗគ្នាដូចជា​ S, E, L និង​ F។

ទៅ​មើល​ទាំង​អស់​គ្នា​ តើ​មាន​បទ​អ្វី​ខ្លះ?

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី