អស្ចារ្យ​មែន! លេច​ជន​បរទេស​ម្នាក់​ទៀត ចេះ​សរសេរ​ខ្មែរ ចេះ​ច្រៀង​ភាសា​ខ្មែរ​ច្បាស់ ហើយ​ពីរោះ​ទៀត​

  • 2018-08-21 12:20:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រលប់​នេះ មាន​ការ​ភ្ញាក់​ផ្អើល​មួយ ក្រោយ​គេ​បាន​ឃើញ​ជនជាតិ​បរទេស​យើង​ម្នាក់​ទៀត បាន​លេច​មុខ​មក​ប្រឡូក​ក្នុង​សិល្បៈ​ចម្រៀង​ខ្មែរ​ទៀត​ហើយ។ ជន​ជាតិ​បរទេស​រូប​នេះ​មាន​ឈ្មោះ​ថា Euan Gray បាន​បក​ស្រាយ​បទ​ចម្រៀង​ថ្មី​មិន​ធ្លាប់​លឺ​មួយ​បទ​មាន​ចំណង​ជើង​ថា "បង​ស្រណោះ​សំដី"។

ចំណុច​គួរ​ចាប់​អារម្មណ៍ បុរស​ច្រមុះ​ស្រួច​រូប​នេះ ចេះ​ច្រៀង​ជា​ភាសា​ខ្មែរ​បាន​ច្បាស់​ល្អ ហើយ​ទឹក​ដម​សំឡេង​ពីរោះ​ថែម​ទៀត។ រឹត​តែ​ពិសេស រូប​គេ​ចេះ​សរសេរ​ជា​ភាសា​ខ្មែរ​ថែម​ទៀត។ ជាមួយ​នឹង​បញ្ចេញ​វត្តមាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល Euan Gray បានថ្លែង​ថា "ការ​ផ្សង​ព្រេង​របស់​ខ្ញុំ​ក្នុង​ការ​ច្រៀង​ជា​ភាសា​ខ្មែរ​នៅ​មាន​បន្ត​ទៀត"។

តោះ...ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី