Samsung ចេញ​ Monitor អេក្រង់​កោង​សម្រាប់​ Gamer តម្លៃ​ធូរ​ថ្លៃ

  • 2018-08-22 08:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ Gamescom 2018 ​ក្រុមហ៊ុន​ Samsung បាន​បង្ហាញ​ចេញ​ Monitor ​អេក្រង់​រាង​កោង​ចំនួន​ពីរ​ប្រភេទ​ម៉ូដែល​ CJG5​​ ដោយ​គេ​បាន​ហៅ​​​ Monitor នេះ​ថា​មាន​តម្លៃ​ធូរ​ថ្លៃ។

​​​​Monitor ថ្មី​នេះ​មាន​ប្រភេទ​អេក្រង់​ ២៧ អ៊ីញ​ និង ៣២ អ៊ីញ ជា​ប្រភេទ​អេក្រង់​កោង​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ២៥៦០ x ១៤៤០ ភីកសែល​ ជា​មួយ​ Refresh Rate ល្បឿន​ ១៤៤ ​ហឺត​។ Monitor នេះ​មាន​រន្ធ​ HDMI ចំនួន​ពីរ និង​មាន​រន្ធ​ DisplayPort ចំនួន​មួយ។

​Monitor បាន​កំណត់​តម្លៃ​លក់​​​​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស​​ក្នុង​តម្លៃ​ ៤០០ ដុល្លារ និង ៤៦០ ដុល្លារ ទៅ​តាម​ទំហំ​នៃ​អេក្រង់។ តម្លៃ​សម្រាប់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី