ប្រើ​សុទ្ធ​បន្ទះ​ឈីប​ Snapdragon 845 តែ​តម្លៃ​ត្រឹម​ ៣០០ ដុល្លារ​

  • 2018-08-22 08:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ពង្រីក​ទីផ្សារ​ក្នុង​ប្រទេស​ឥណ្ឌា​ ក្រុមហ៊ុន​ Xiaomi បាន​បង្កើត​ម៉ាក​ទូរសព្ទ​ថ្មី​មួយ​មាន​ឈ្មោះ​ថា​ POCO ហើយ​ថ្ងៃ​នេះ​ស្មាតហ្វូន​ដំបូង​របស់​ POCO បាន​បង្ហាញ​ជា​ផ្លូវ​ការ មាន​លក្ខណៈ​​សម្បត្តិ​ខ្ពស់​ និង​តម្លៃ​ធូរ​ថ្លៃ​បំផុត។

POCO F1 គឺ​ជា​ស្មាតហ្វូន​ប្រើ​នូវ​បន្ទះ​ឈីប​ Snapdragon 845 ដែល​មាន​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បំផុត។ ក្រៅ​ពី​បន្ទះ​ឈីប​ខ្លាំង​ស្មាតហ្វូន​នេះ​ក៏​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ដូច​ខាង​ក្រោម ៖

  • អេក្រង់​ឆក​មាន​ទំហំ​ ៦,១៨ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ២២៤៨ x ១០៨០​
  • កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ ១២ MP + ៥ MP មាន​បច្ចេកវិទ្យា​ AI និង​បច្ចេកវិទ្យា​ទប់​លំនឹង​ EIS ពេល​ថត​វីដេអូ​
  • កាមេរ៉ា​មុខ​មាន​កម្រិត​ ២០ MP មាន​ Aperture f/2.0 ​និង​មាន​មុខងារ​ Portrait Mode

  • មាន​ RAM ទំហំ​ ៦ GB បូក​នឹង​អង្គ​ផ្ទុក​ ៦៤ GB ហើយ​ក៏​មាន​ប្រភេទ​ ៦ GB + ១២៨ GB និង ៨ GB + ២៥៦ GB ផង​ដែរ

  • ថ្ម​មាន​ទំហំ​ធំ​ដល់​ ៤០០០ mAh

  • អាច​ដោះ​សោ​ដោយ​ប្រើ​ផ្ទៃ​មុខ​

  • មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ Quick Charge 3.0

  • មាន​រន្ធ​ដោត​កាស​ 3.5 mm

  • មាន​កន្លែង​ដោត​មេមូរី​កាត ហើយ​អាច​ប្រើ​ជា​​ស៊ីម​ពីរ

  • ប្រើ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo

  • មាន​តម្លៃ​ចាប់​ពី​ ៣០០ ដុល្លារ, ៣៤៣ ដុល្លារ និង​ ៤១៤ ដុល្លារ​

​​POCO F1 ក៏​មាន​ជា​ប្រភេទ​ Amored Edition ដែល​ផ្នែក​ខាង​ក្រោយ​មាន​ស្រោប​ដោយ​សារធាតុ​ពិសេស​ Kevlar មាន​លក់​ក្នុង​តម្លៃ​ ៤២៩ ដុល្លារ។ ស្មាតហ្វូន​នេះ​នឹង​មាន​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ឥណ្ឌា​ នា​ថ្ងៃ​ទី​ ២៩ ខែ​សីហា​ខាង​មុខ៕

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ សុខហេង