ខ្លោចចិត្តអាណិតកញ្ញាឯកកម្ពុជា រឿន ណាត សូម្បីតែឪពុកខ្លួនជាខ្មែរ ឬ បរទេសក៏អត់ដឹង
- 2018-08-24 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្តអាណិតកញ្ញាឯកកម្ពុជា រឿន ណាត សូម្បីតែឪពុកខ្លួនជាខ្មែរ ឬ បរទេសក៏អត់ដឹង
ចន្លោះមិនឃើញ
សម្រស់ និងទម្រង់មុខដ៏ស្រស់ស្អាតជាលក្ខណៈកូនកាត់បានធ្វើឲ្យសាធារណៈជនមានចម្ងល់ចង់សួរទៅកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ រឿន ណាត ថា៖" តើនាង មានឪពុកឬម្ដាយជាជនជាតិបរទេសមែនទេ ទើបទម្រង់មុខ និងគ្រាប់ភ្នែកដូចកូនកាត់?”
ឆ្លើយតបចម្ងល់ខាងលើ រឿន ណាត ថា អ្នកម្ដាយនាង គឺជាខ្មែរសុទ្ធសាធមានស្រុកកំណើតមកពីខេត្តកំពង់ចាម។ ឯឪពុកជនជាតិខ្មែរ ឬ ក៏បរទេស នាង មិនដឹងនោះទេ ដោយសារតែកន្លងមកអ្នកម្ដាយមិនដែលនិយាយរឿងរ៉ាវទាក់ទងឪពុក ឲ្យកូនៗបានស្ដាប់ឡើយ។
នាងថា៖“ខ្ញុំតែងតែសួរម៉ាក់ថា ប៉ាខ្ញុំជាអ្នកណា គាត់មិនដែលប្រាប់ខ្ញុំទេ សូម្បីតែរូបថតក៏អត់មានដែរ។ ពេលនេះខ្ញុំមិនដឹងថា ខ្ញុំជាកូនកាត់ ឬ ខ្មែរចំតួនោះទេ ហើយខ្ញុំគ្រាន់តែដឹងថាប៉ា ចេញទៅរកស៊ីចោលពួកខ្ញុំនៅពេលម៉ាក់ មានផ្ទៃពោះខ្ញុំប្រហែល ៣ ទៅ ៤ខែ តាំងពីពេលនោះមកបាត់ដំណឹងគាត់រហូត នេះរឿងខ្លះៗ ម៉ាក់គាត់ប្រាប់ "។
ខណៈពេលឪពុកចេញទៅរកស៊ីចោលកូនប្រពន្ធអំឡុងពេលនោះក្រុមគ្រួសារ រឿន ណាត គឺរស់នៅប្រទេសថៃ មិនទាន់ត្រឡប់មកកម្ពុជាវិញទេ។ តែនៅពេលម្ដាយឆ្លងទន្លេនាង រួចទើបផ្លាស់មកនៅស្រុកកំណើតឯខេត្ត កំពង់ចាម វិញដោយអ្នកមានគុណដើរតួនាទីទាំងឪពុក និងម្ដាយរ៉ាប់រងចិញ្ចឹមបីបាច់កូនៗ៣នាក់។
ចំពោះមូលហេតុ អ្នកម្ដាយ មិននិយាយរឿងរ៉ាវពាក់ព័ន្ធ ឪពុក ឲ្យកូនៗបានស្ដាប់ នាង ក៏មិនដឹងច្បាស់ដែរ ថាតើមានរឿងអ្វីនៅពីក្រោយនៃការចែកផ្លូវគ្នារវាងអ្នកមានគុណទាំងពីរ។
ត្បិតឪពុកមិនបានចិញ្ចឹមមើលថែតាំងពីនៅតូចដូចអ្នកម្ដាយពិតមែន ក៏ រឿន ណាត មានក្ដីប្រាថ្នាចង់ជួបឪពុក នឹងចង់ដឹងថា ឪពុករបស់ខ្លួនជាអ្នកណាដែរ។ ដើម្បីស្រាយចម្ងល់របស់នាង ក៏ដូចជាអ្នកគាំទ្រមួយចំនួនដែលចង់ដឹង៕