មុខងារ​ថ្មី​មួយ​លើ Gmail អ្នក​គួរ​ចេះ​ប្រើ ដើម្បី​ការពារ​គេ​លួច​អាន

  • 2018-08-24 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ Gmail បាន​អាប់​ដេត​មុខងារ​បន្ថែម​គឺ មុខងារ​ "Confidential Mode" ដែល​ជា​មុខងារ​សម្រាប់​ជួយ​ដល់​ផ្នែក​សុវត្ថិភាព​ និង​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់ Gmail។

រូបភាព៖ ប្រភព​ពី​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា

មុខងារ​នេះ ចែក​ចេញ​ជា ៣ ចំណុច​គឺ៖

  • ១) អ៊ីមែល​ដែល​លុប​ចោល​ដោយ​ខ្លួន​ឯង(Self-Destructing Emails) ចំណុច​នេះ​​អ្នក​អាច​កំណត់​ថា អ៊ីមែល​ដែល​អ្នក​ផ្ញើ​ចេញ​អាច​បើក​មើល ក្នុង​ចន្លោះ​ពេល​វេលា​កំណត់​ណាមួយ(ពី​១​ថ្ងៃ ដល់ ៥ឆ្នាំ)។

  • ២) អ៊ីមែល​ដែល​មិន​អាច​បញ្ជូន​បន្ត(Un-Forwardable Emails) មាន​ន័យ​ថា អ្នកទទួល អ៊ីមែល​របស់​អ្នក នឹង​មិន​អាច​បញ្ជូន​បន្ត(Forward) ចម្លង និង​បោះពុម្ព​បាន​ទេ ។ ក៏​ប៉ុន្តែ​គេ​ក៏​នៅ​តែ​អាច screenshot បាន។

  • ៣) ការ​បញ្ជាក់​អត្តសញ្ញាណ​ពីរ​ដង សម្រាប់​អ៊ីមែល(Two-factor Authentication for Emails): មាន​ន័យ​ថា​ ដើម្បី​ចូល​អាន​សារ​អ៊ីមែល​របស់​អ្នក ភាគី​អ្នក​ទទួល​ត្រូវ​បញ្ចូល​លេខ​សម្ងាត់​ដែល​ក្រុមហ៊ុន Google បញ្ជូន​ទៅ​ឲ្យ​តាម​សារទូរសព្ទ(សម្រាប់​​កម្ពុជា​មុខងារ​នេះ​មិន​ទាន់​អាច​ប្រើ​បាន​ទេ)៕

ចុចអាន​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី