វិធី​មួយ​អាច​ Login ចូល​​ប្រើ​គណនី​ Gmail ច្រើន​ក្នុង​ពេល​តែ​មួយ​

  • 2018-07-15 02:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Login ចូល​ប្រើ​គណនី​មួយ​ ហើយ​ Logout បន្ទាប់​មក​ Login ចូល​គណនី​មួយ​ទៀត​ អាច​បង្ក​ភាព​ធុញទ្រាន់​។ នេះ​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​ Login គណនី​ Google ច្រើន​ជាង​បី​ ងាយស្រួល​ប្ដូរ​បំពេញ​ការងារ​។​

លើ​កុំព្យូទ័រ​ បើក​ចូល Google ហើយ SignIn ចូល​ទៅ​កាន់​ទំព័រ​ Google នៅ​ជ្រុង​លើ​ខាងស្ដាំ​អេក្រង់​ ចុច​ប៊ូតុង​ Sign In ពណ៌ខៀវ​ រួច​អាច​ជ្រើសរើស​គណនី​មួយ​ដែល​ បាន​ Login ចូល​ពី​មុន​ ហើយ​បញ្ចូល​ពាក្យ​សម្ងាត់​ម្ដង​ទៀត​។ ពេល​ SignIn ចូល​គណនី​ដំបូង​រួច​ ត្រលប់​ទៅ​កាន់​ទំព័រ​ដើម​វិញ​។

បន្ថែម​គណនី​ ពេល​ Login រួច នឹង​ឃើញ​រូប​ Profile ផ្ទាល់​ខ្លួន​នៅ​ជ្រុង​លើ​ខាងស្ដាំ​ > ចុច​លើ​នោះ​ រួច​ចុច​ Add Account។ Sign In ចូល​គណនី​បន្ទាប់​ ហើយ​ធ្វើ​តាម​ដំណាក់​ការ​ដដែល​ អាច​ប្រើ​គណនី​បាន​ដល់​ ១០។

ដើម្បី​ប្ដូរ​ទៅ​គណនី​បាន​ SignIn នីមួយៗ​ ចុច​លើ​រូប​ Profile ម្ដង​ទៀត​ នឹង​ឃើញ​គណនី​នានា​ជាមួយ​ជម្រើស​មួយ​ អាច​ជ្រើសរើស​យក​បាន​។

អ្នក​ប្រហែល​សម្គាល់​ឃើញ​គណនី​ មាន​ពាក្យ​ Default នៅ​ក្បែរ​នោះ​ បង្ហាញ​ថា​ជា​គណនី​នឹង​ប្រើ​ដោយ​ស្វ័យប្រវត្តិ​ ពេល​ចូល​ប្រើ​កម្មវិធី​ Google ដំបូង​។ នេះ​មិន​ស្រួល​កំណត់​គណនី​ជា​ Default នោះ​ទេ​ លើកលែង​តែ​ Logout ចេញ​ឲ្យ​អស់​ ហើយ​ Sign In ប្រើ​គណនី​ចង់​កំណត់​ជា​ Default មុន​គេ​។

លើ​ទូរសព្ទ​ iPhone និង​ Android ទាញ​យក​កម្មវិធី​ Gmail ហើយ​ SignIn បើ​ចង់​ Login ចូល​គណនី​ច្រើន​ក្នុង​ពេល​តែ​មួយ​ ត្រូវការ​ទាញ​យក​កម្មវិធី​។ ពេល​រួច​រាល់​ បើក​កម្មវិធី​ Gmail នឹង​ឃើញ​ផ្ទាំង​សម្រាប់​ SignIn > បញ្ចូល​អ៊ីមែល​ និង​ពាក្យ​សម្ងាត់​ ឬ​ ចុច​បើក​ប្រើ​គណនី​ ធ្លាប់​ Login ចូល​ពី​មុន​។ ចុច​ Add account ដើម្បី​ SignIn ចូល​គណនី​មួយ​ទៀត​ រួច​ចុច​លើ​ជម្រើស​ Google នៅ​ខាងលើ​នៃ​ទំព័រ​បាន​បង្ហាញ​ ហើយ​បញ្ចូល​ព័ត៌មាន​តាម​តម្រូវ​ការ​។ នេះ​នឹង​ SignIn ចូល​សេវាកម្ម​នានា​របស់​ Google ក្នុង​កម្មវិធី​។

បន្ថែម​គណនី​ ដើម្បី​បន្ថែម​គណនី​ ទៅ​កាន់​កម្មវិធី​ Gmail ចុច​ប៊ូតុង​ Menu (បន្ទាត់​ផ្ដេក​ត្រួត​គ្នា​បី​នៅ​ជ្រុង​លើ​ខាងឆ្វេង​) > ចុច​លើ​គណនី​ធ្លាប់​បាន​ SignIn នៅ​ខាងលើ​ ហើយ​ចុច​ Manage accounts។ ចុច​បើក​គណនី​ណា​មួយ​ ចង់​ឃើញ​ក្នុង​កម្មវិធី​ ឬ​បន្ថែម​គណនី​មួយ​ទៀត​ ពី​ប៊ូតុង​ Add account។

យ៉ាង​ណា​មិញ​ អ្នក​អាច​ត្រឹម​ឃើញ​សារ​អ៊ីមែល​ពី​គណនី​មួយ​ ក្នុង​ពេល​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ដើម្បី​ប្ដូរ​គណនី​នីមួយៗ​ ចុច​ប៊ូតុង​ Menu ម្ដង​ទៀត​ ហើយ​ចុច​រូប​គណនី​ណា​មួយ​ ចង់​ប្រើ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន