ប្រវត្តិ​ថ្មី! ​វីរ​ការិនី Jessa ​រក​មេដាយ​មាសបាន ​កម្ពុជា​ហក់​ឡើង​​ត្រដែតក្នុង​តារាង​មេដាយ Asian Games ​

  • 2018-08-24 10:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jessa Khan ​យក​បាន​មេដាយ​មាស ​ឱ្យ​កម្ពុជា​១​គ្រឿង ​ក្នុង​ប្រភេទ​កីឡា​ជឺជីតស៊ូ ​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ​ក្រោយ​យក​ឈ្នះ​លើ​កីឡា​ការិនី​ Mahra Alhinaai ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​លទ្ធផល​ ១០០-០។

​នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​របស់​កម្ពុជា ​ដោយ​ទទួល​បាន​មេដាយ​មាស ​ជា​លើក​ទី​២ ​ក្នុង​ព្រឹត្តិការណ៍ Asian Game ​នេះ។ ​ដោយ​លើក​ទី​១ ​សៀវម៉ី ​ធ្វើ​បាន​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ ​ក្នុង​ប្រភេទ​កីឡា​តេក្វាន់​ដូ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​សម្រាប់​មេដាយ​មាស​របស់ Jessa ​គឺ ​បាន​ជួយ​ឱ្យ​កម្ពុជា ​ហក់​ឡើង​មក​លេខ​២២​ក្នុង​តារាង​មេដាយ​នៅ Asian Game ។ ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ទៀត ​នៅ​មិន​ទាន់​រក​ឃើញ​មេដាយ​នៅ​ឡើយ​ទេ។

jessa ​វ័យ​ទើប​១៦​ឆ្នាំ​ជា​ទំពាំង​ល្អ​បំផុត​សម្រាប់​កម្ពុជា ​ដោយ​នាង​មាន​សមត្ថភាព​ខ្លាំង​ទៅ​លើ​កីឡា​ជឺជីតស៊ូ​នេះ ​ដោយ​ធ្លាប់​ឈ្នះ​មេដាយ​មាស​រាប់​មិន​ចង់​អស់​ទៅ​ហើយ ​អំឡុង​ពេល​នាង​ហ្វឹកហាត់​កីឡា​រយៈ​ពេល​៩​ឆ្នាំ​កន្លង​មក។ ក្នុង​នាម​តំណាង​ឱ្យ​កម្ពុជា ​កីឡា​ការិនី​មាន​ឪពុក​ខ្មែរ ​ម្ដាយ​មិចសិក​រូប​នេះ ​រំភើប​ចិត្ត រហូត​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ ​អំឡុង​ពេល​ដឹង​ថា​ខ្លួន​បាន​មេដាយ​មាស​នេះ៕

អត្ថបទ៖ មុន្នីរម្យ