អស់ទាស់! F9 មក​ដល់​ខ្មែរ​យប់​មិញ តម្លៃ​ល្មម​ប្រើ

  • 2018-08-25 08:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smartphone សេរ៊ី​ចុងក្រោយ​របស់​ត្រកូល F, OPPO F9 បាន​មក​ដល់​ខ្មែរ​យប់​មិញ​ហើយ ដោយ​ក្រុមហ៊ុន​ល្បី​មួយ​នេះ បាន​រៀបចំ​កម្មវិធី​ទទួល​នៅ​កោះពេជ្រ (City Hall) ដោយ​មាន​ភ្ញៀវ និង​តារា​ជាច្រើន​រូប​ចូលរួម។

F9 មក​ដល់​ខ្មែរ​ជាមួយ ២ពណ៌ គឺ ក្រហម (Sunrise Red) និង​ខៀវ (Twillight Blue) ដោយ​មាន​តម្លៃ ៣៣៩ដុល្លារ ហើយ​បើក​ឲ្យ​កុម្ម៉ង់​ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី៥ កញ្ញា ជាមួយ​កាដូ​ដូចជា កាបូប​ស្ពាយ​ខ្នង ជើង​ទម្រ​ទូរសព្ទ កាស (Headphone) និង​ស៊ីម Smart លេខ​ពិសេស ដែល​ភ្ជាប់​គម្រោង​ធំ​ហ្មង។

ទូរសព្ទ​ដែល​នឹង​បើក​លក់​ផ្លូវ​ការ ក៏​ដូចជា​អាច​ទទួល​ទូរសព្ទ​កុម្ម៉ង់​នៅ​ថ្ងៃ​ទី៦ កញ្ញា ខាង​លើ ផ្លាស់​ប្ដូរ​ទៅ​លើ ៣ចំណុច​ធំ បើ​ប្រៀប​នឹង​សេរ៊ី​មុន OPPO F7 គឺ អេក្រង់ ការ​សាក​ថ្ម និង​រូបរាង​ខាង​ក្រៅ៖

  • អេក្រង់​រាង​តំណក់​ទឹក (Water Drop Screen) ទំហំ ៦,៣អ៊ីញ កម្រិត FULL HD+
  • កម្លាំង​ថ្ម 3 500mAh មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដែល OPPO ប្រកាស​ថា សាក​ថ្ម ៥នាទី និយាយ​បាន ២ម៉ោង
  • ផ្ទៃ​ខាង​ក្រោយ​មាន​ពណ៌​ប្រដេញ (Gradient) នៅ​ពេល​ចាំង​ពន្លឺ នឹង​ឃើញ​ក្រឡា​រាង​ស្រទាប់​ផ្កា​ឈូក
  • ប្រើ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក OPPO

អត្ថបទ៖ វិទូ