លំហាត់ម្រាមដៃបែបបុរាណរបស់ជប៉ុន សាមញ្ញ តែប្រយោជន៍មិនធម្មតាដល់រាងកាយនិងផ្លូវចិត្ត
- 2018-08-26 08:53:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំហាត់ម្រាមដៃបែបបុរាណរបស់ជប៉ុន សាមញ្ញ តែប្រយោជន៍មិនធម្មតាដល់រាងកាយនិងផ្លូវចិត្ត
ចន្លោះមិនឃើញ
ដោយសារតែមនុស្សកាន់តែមមាញឹក មិនសូវមានពេលសម្រាក នោះទាំងសុខភាពផ្លូវចិត្តរបស់គេកាន់តែមានអារម្មណ៍ថាស្រ្តេស និង សុខភាពផ្លូវកាយក៏កាន់តែមានភាពនឿយហត់។
ការអនុវត្តធ្វើលំហាត់ម្រាមដៃបែបបុរាណរបស់ជប៉ុន នឹងអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព ដើម្បីបន្ធូរអារម្មណ៍ និងការសម្រាក។
ជីន ស៊ីន យ៊ុតស៊ុ (Jin Shin Jyutsu) គឺជាបច្ចេកទេសលំហាត់ម្រាមដៃរបស់ជប៉ុន ដែលមានអាយុកាលប្រមាណ ១ ៥០០ឆ្នាំមកហើយ ដើម្បីជួយឲ្យរាងកាយពេញដោយ "ថាមពលនៃភាពសុខដុមក្នុងជីវិត"។
នៅក្នុងអត្ថបទដើម ជីន ស៊ីន យ៊ុតស៊ុ ត្រូវបានគេឲ្យឈ្មោះថាជា "ផ្នែកខាងក្នុងនៃប្រាជ្ញារបស់មនុស្ស" ដែលជួយសម្រួលដល់ "ភាពស្មុគស្មាញនៃជីវិត" ។
ដើម្បីបន្ធូរអារម្មណ៍ និង ការសម្រាក៖ ក្តោបមេដៃឲ្យតឹងពី១ទៅ២នាទី រួចបន្តធ្វើរបៀបនេះលើម្រាមចង្អុល ម្រាមកណ្តាល ដៃនាង និង ចុងក្រោយកូនដៃ។
បន្ទាប់មកធ្វើដូចគ្នាទៅដៃម្ខាងទៀត ដោយក្តោបម្រាមដៃឲ្យតឹងពី១ទៅ២នាទី ដេញពី មេដៃ ម្រាមចង្អុល ម្រាមកណ្តាល ដៃនាង និង កូនដៃ។
ធ្វើរបៀបនេះជារៀងរាល់ថ្ងៃ ដោយចំណាយពេលពី ១០ ទៅ ២០ ក្នុង១ថ្ងៃ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាបានបន្ធូរអារម្មណ៍ និង ការសម្រាករាងកាយនិងផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព។
សម្រាប់បន្ធូរភាពតានតឹង (stresss) ភ្លាមៗ ៖ យកមេដៃរបស់អ្នកសង្កត់ទៅលើបាតដៃរយៈពេល២នាទី រួចធ្វើរបៀបនេះទៅដៃម្ខាងទៀត។
អនុវត្តជារៀងរាល់ថ្ងៃ នោះអ្នកនឹងឃើញតុល្យភាពខាងក្នុងរាងកាយរបស់អ្នកល្អប្រសើរឡើង។
សូមទស្សនាវីដេអូលំហាត់ម្រាមដៃខាងក្រោម៖