ទូរសព្ទចេញឆ្នាំ ២០១៨ មួយៗញាក់សាច់ ហើយតម្លៃវិញអស់ទាស់
- 2018-08-27 03:13:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទចេញឆ្នាំ ២០១៨ មួយៗញាក់សាច់ ហើយតម្លៃវិញអស់ទាស់
ចន្លោះមិនឃើញ
ស្មាតហ្វូនចេញជាបន្តបន្ទាប់ស្ទើររាល់ឆ្នាំ។ ពីមួយឆ្នាំទៅមួយឆ្នាំ ទូរសព្ទចេញរូបរាងកាន់តែទំនើបបំពាក់បច្ចេកវិទ្យាកម្រិតចុងក្រោយ ដើម្បីតម្រូវចិត្តអ្នកគាំទ្រស្មោះស្ម័គ្រ។
ទូរសព្ទប៉ុន្មានម៉ូដែលនេះ មួយៗឡើងកប់ហើយតម្លៃវិញមានម៉ូដែលខ្លះខ្ទង់ដល់ពាន់ដុល្លារក៏មាន។
១) OnePlus 6
OnePlus 6 ជាស្មាតហ្វូនល្អបំផុត ប្រើ Android ជាមួយតម្លៃប្រហែល ៥៣០ ដុល្លារ (តម្លៃបរទេស)។OnePlus 6 ប្រើ Chip Qualcomm Snapdragon 845, RAM ដល់ទៅ 6GB ល្អសម្រាប់បំពេញការងារច្រើនក្នុងពេលតែមួយ។ មានប្រព័ន្ធសាកថ្មលឿន និងប្រើប្រព័ន្ធប្រតិបត្តិការ Oxygen OS ជាជំនាន់កែច្នៃពី Android ជាពិសេសដោយក្រុមហ៊ុនផលិតស្មាតហ្វូនចិន OnePlus។
២) Samsung Galaxy Note 9
Samsung Galaxy Note 9 ជាស្មាតហ្វូនម៉ូដែលចុងក្រោយរបស់ Samsung មានអេក្រង់ធំប្រភេទ OLED ទំហំ 6.4អ៊ីង, ថ្មផ្ទុកថាមពលធំ, ទំហំ Storage ចាប់ពី 128GB, មុខងារស្កេនម្រាមដៃ និងសម្គាល់មុខ រួមទាំង S Pen ដែលងាយស្រួលក្នុងការកត់ចំណាំ ឬគ្រប់គ្រងលើកាមេរ៉ាពីចម្ងាយ និងការងារមួយចំនួនទៀត។
វាអាចសាកថ្មតាម Wireless, មុខងារការពារជម្រាបទឹក (Water Resistance), មានរន្ធកាស ហើយSamsung ក៏បានបញ្ចូលឆ្នាំងសាកល្បឿនលឿនក្នុងប្រអប់ស្រាប់។ រីឯតម្លៃខ្ទង់ពាន់ ប៉ុន្តែទទួលបានមុខងារល្អៗកម្រិតចុងក្រោយជាច្រើន។
៣) Samsung Galaxy S9
Galaxy S9 មានអេក្រង់ធំប្រភេទ OLED, កាមេរ៉ាគុណភាពល្អ, មានបំពាក់បច្ចេកវិទ្យាស្ទង់ចង្វាក់បេះដូង, មុខងារស្កេនម្រាមដៃ និងសម្គាល់មុខ, មានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន និងតាម Wireless ហើយក្នុងនោះក៏មានរន្ធកាសផងដែរ។
ត្បិតការរចនាទូរសព្ទស្រដៀងគ្នានឹងជំនាន់មុន Galaxy S8 ប៉ុន្តែរូបរាងមិនអន់ទេ ជាមួយតម្លៃប្រហែល៧២០ ដុល្លារ (តម្លៃបរទេស)។
៤) LG G7 ThinQ
LG G7 ThinQ មានអេក្រង់ធំ 6.1 អ៊ីង, សំឡេងមានគុណភាពខ្ពស់ និងមានប្រព័ន្ធកាមេរ៉ាដ៏ល្អ រួមមាន Ultra-wide lens ដែលអាចចាប់យករូបភាពបានកាន់តែលម្អិត។ ទូរសព្ទបំពាក់ Chip Qualcomm Snapdragon 845, សាកថ្មតាម Wireless និងមុខងារការពារជម្រាបទឹក (Water Resistance)។
៥) Moto G6
Moto G6 ជាស្មាតហ្វូនតម្លៃធូរជាងគេក្នុងបញ្ជីនេះ មានតម្លៃប្រហែល ២៥០ ដុល្លារ (តម្លៃបរទេស)។ត្បិតតម្លៃធូរជាង ប៉ុន្តែក៏ផ្តល់មុខងារល្អៗច្រើនគួរចាប់អារម្មណ៍ផងដែរ។
Moto G6 មានអេក្រង់ធំទំហំ 5.7អ៊ីង, ថ្មគុណភាពល្អ, បច្ចេកវិទ្យាសាកថ្មល្បឿនលឿន និងកាមេរ៉ាល្អគួរសម,បំពាក់ Chip Qualcomm Snapdragon 450 ត្បិតមិនល្អលឿនដូចមានលើ Galaxy S9 និង LG G7 ប៉ុន្តែនៅតែអាចបំពេញការងារបានល្អ។
iPhone 8 និង iPhone X មិនមានក្នុងបញ្ជីដោយសារទូរសព្ទមិនបានផលិតក្នុងឆ្នាំ ២០១៨ ខណៈម៉ូដែលថ្មីមិនទាន់លេចរូបរាងជាផ្លូវការនៅឡើយ។ អ្នកវិភាគជាច្រើនព្យាករណ៍ថា Apple នឹងចេញiPhone បីម៉ូដែលឆ្នាំនេះ រួមមានជំនាន់អាប់ដេត iPhone X, ជំនាន់ Plus ទំហំធំជាងមុនរបស់ iPhone X និង iPhone មានទំហំនៅចន្លោះម៉ូដែលទាំងពីរ ដែលមានបច្ចេកវិទ្យាអេក្រង់ LCD ដូចគ្នានឹង iPhone 8៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ