ចេញ​ហើយ Oppo R17 Pro បំពាក់​កាមេរ៉ា ៣ គ្រាប់ RAM 8GB ថ្លៃ​ក្រោម ៧០០ ដុល្លារ

  • 2018-08-24 11:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Oppo ទើប​តែ​ប្រកាស​ចេញ​ផ្សាយ​ម៉ូឌែល R17 Pro ជា​ផ្លូវការ ដោយ​មាន​ចំណុច​ខ្លាំង​វិវត្ត​ កាមេរ៉ា​ក្រោយ​ដល់​ទៅ ៣ គ្រាប់ អម​បច្ចេកវិទ្យា​សាក​ថ្ម​លឿន SuperVOOC ប៉ុន្តែ​សោកស្តាយ​គ្មាន​ប្រើ​បន្ទះ​ឈីប​ខ្ពស់​ផុត​លេខ Qualcomm Snapdragon 845។

រចនាបថ​តួ​ខ្លួន​នៅ​ផ្នែក​ខាង​មុខ​មាន​អេក្រង់​ឆក​បែប Waterdrop Display ដូច​ត្រកូល F9 មាន​មាត្រដ្ឋាន​ផ្ទៃ​ពេញ​ដល់ ៩១,៥ ភាគរយ ការពារ​ដោយ​ស្រទាប់​ក្រៅ​នៃ​កញ្ចក់ Gorilla Glass 6 ជំនាន់​ក្រោយ​ បន្សំ​ឈីប Snapdragon 710 ទើប​ប្រកាស​នា​ខែ​ឧសភា អាច​ដំណើរការ​មុខងារ AI បាន​ល្អ​ប្រសើរ​ដដែល។

ផ្នែក​កាមេរ៉ា​មុខ​ទំហំ ២៥MP មាន Aperture f/2.0 ស្រប​ពេល​ខាង​ក្រោយ​ទម្រេត ៣ ជាប់​គ្នា​បែប​បញ្ឈរ ទ្រ​ដោយ​គ្រាប់ Flash នៅ​ផ្នែក​ខាង​ក្រោម ខណៈ​មួយ​គ្រាប់​កណ្តាល​ទំហំ 12MP អាច​ផ្លាស់ Aperture ពី f/1.5 ទៅ f/2.4 ដើរ​តាម​គន្លង Glaxy Note 9/S9+។ គ្រាប់​ទី​ពីរ​ទំហំ ២០MP មាន Aperture f/2.6 ស្រប​ពេល​គ្រាន់​ទី​បី​ជា​ប្រភេទ 3D TOF (Time of Flight) Depth Sensor។ ដោយ​មាន​មុខងារ​ពិសេស​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ក៏​ជំរុញ​ឲ្យ​ស្មាតហ្វូន​សេរ៊ី​ឆ្នាំ ២០១៨ នេះ មាន​តម្លៃ ៤ ២៩៩ យន់​ឬ​ប្រហែល ៦២៥ ដុល្លារ ត្រៀម​ដាក់​លក់​នា​ពាក់​កណ្តាល​ខែ​តុលា ក្នុង​ទីផ្សារ​ប្រទេស​ចិន។

+លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន R17 Pro:

  • អេក្រង់: ៦,៤ អ៊ីញ ប្រភេទ AMOLED កម្រិត ១ ០៨០ x ២ ៣៤០ ភីកសែល មាត្រដ្ឋាន ៩១,៥ ភាគរយ
  • បន្ទះ​ឈីប: Qualcomm Snapdragon 710
  • RAM: 8GB
  • ROM: 128GB គាំទ្រ​ការ​បន្ថែម microSD Card
  • កាមេរ៉ា​មុខ: ២៥MP មាន Aperture f/2.0
  • កាមេរ៉ា​ក្រោយ: គ្រាប់​ទី ១ ទំហំ 12MP មាន Aperture ផ្លាស់​ពី f/1.5-f/2.4 ខណៈ​គ្រាប់​ទី ២ ទំហំ 20MP មាន Aperture f/2.6 និង​ទី​បី​មិន​បង្ហើប​ច្បាស់ ត្រឹម​ដឹង​មាន​មុខងារ TOF
  • ថាមពល​ថ្ម: ទំហំ ៣ ៧០០mAh អម​មុខងារ​សាក​ថ្ម​រហ័ស SuperVOOC ត្រឹម ១០ នាទី​ឡើង​ដល់ ៤០ ភាគរយ
  • ប្រព័ន្ធ​ប្រតិបត្តិ: Android 8.1 (Oreo) អម​ផ្ទៃ​កម្មវិធី ColorOS 5.1

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី