កុំព្យូទ័រ Mac មាន​ចំណុច​ខ្លាំង​ ៤ ទើប​អ្នកប្រើ​ជាប់​ចិត្ត​ មិន​ចង់​ប្ដូរ​ទៅ​ប្រើ Windows

  • 2018-08-24 06:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​បំពេញ​ការងារ​ ឬ​ការ​សិក្សា​កុំព្យូទ័រ​ Mac បាន​ក្លាយ​ជា​ទិសដៅ​មួយ​ សម្រាប់​មនុស្ស​ភាគច្រើន​ នេះ​ដោយសារ​រូបរាង​ និង​គុណភាព​។ ត្បិត​ថ្លៃ​បន្តិច​ ប៉ុន្តែ​កុំព្យូទ័រ​របស់​ Apple បើ​ប្រើ​ហើយ​ មិន​សូវ​ជា​ខក​ចិត្ត​ប៉ុន្មាន​នោះ​ទេ​។

កុំព្យូទ័រ​ Mac ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ Ecosystem របស់​ Apple​ ដំណើរការ​បាន​យ៉ាង​រលូន​ជាមួយ​ iPhone និង​ iPad

ចំណុច​ខ្លាំង​ធំ​បំផុត​របស់​ Apple គឺ​បាន​រចនា​ទាំង​ Hardware និង​ Software ដោយ​ខ្លួន​ឯង​ ដែល​ធ្វើ​ឲ្យ​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ និង​កម្មវិធី​ ដំណើរការ​បាន​យ៉ាង​ល្អ​សម្រាប់​ម៉ាស៊ីន​។

ឧទាហរណ៍​ បើ​ថតរូប​លើ​ iPhone ប្រព័ន្ធ​នឹង​ Sync ដោយ​ស្វ័យប្រវត្តិ​ តាមរយៈ​ iCloud ទៅ​កាន់​ iPad Pro ឬ​ iMac។

ការ​អាប់ដេត​ប្រព័ន្ធ​ ទាន់​ពេលវេលា

Window មាន​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ជា​ច្រើន​ យក​ប្រើប្រាស់​ ហើយ​កំណែទម្រង់​ប្រព័ន្ធ​ថ្មី​ អាច​នឹង​មាន​បញ្ហា​ច្រើន​ ដោយសារ​មាន​ប្រើ​ Hardware ខុសៗគ្នា​។

ផលិតផល​ Apple តាំង​ពី​ Hardware និង​ Software ចេញ​ពី​ក្រុមហ៊ុន​ ការ​អាប់ដេត​ បាន​លឿន​ និង​មិន​សូវ​មាន​បញ្ហា​នោះ​ទេ​។ ការ​អាប់ដេត​ទាន់​ពេលវេលា​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រព័ន្ធ​ ជាពិសេស​ពង្រឹង​សុវត្ថិភាព​ប្រព័ន្ធ​។

ម៉ាស៊ីន​ Mac ធន់​ប្រើ​បាន​យូរ

កុំព្យូទ័រ​ Mac ប្រើ​ច្រើន​ឆ្នាំ​ នៅ​តែ​ដំណើរការ​បាន​ល្អ​ ទទួល​បាន​កំណែ​ទម្រង់​ថ្មី​ៗ នេះ​ដោយសារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ Apple លើ​ផលិតផល​ចាស់​មួយ​ចំនួន​របស់​ខ្លួន​។

រូបរាង​ស្អាត​ មាន​អារម្មណ៍​ជា​ឧបករណ៍​កម្រិត​ចុង​ក្រោយ

Apple បាន​ចំណាយ​ពេលវេលា​យ៉ាង​ប្រយ័ត្នប្រយែង​ក្នុង​ការ​រចនា​កុំព្យូទ័រ​ ធ្វើ​ឲ្យ​រូបរាង​ រួម​ជាមួយ​សមាសធាតុ​ដ៏​ល្អ​ ចេញ​មក​ ស្អាត​ មើល​ទៅ​សម​នឹង​តម្លៃ​។

មិន​តិច​នាក់​ទេ​ ប្រើ​កុំព្យូទ័រ​ Mac ហើយ​ជាប់​ចិត្ត​ មិន​ចង់​ប្ដូរ​ទៅ​ Window។ កុំព្យូទ័រ​មាន​រូបរាង​ស្អាត​ Hardware និង​ Software រឹងមាំ​ ព្រម​ទាំង​មាន​ការ​អាប់ដេត​ប្រព័ន្ធ​ទាន់​ពេលវេលា​។ មួយ​វិញ​ទៀត​ អាច​ប្រើ​បាន​យូរ​ឆ្នាំ​ផងដែរ​ ពី​ ៣ ទៅ​ ៥ ឆ្នាំ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន