ទូរសព្ទប្រភេទណា ដែលអ្នកចូលចិត្តលេងហ្គេមចង់បានបំផុត?
- 2018-08-22 02:12:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទប្រភេទណា ដែលអ្នកចូលចិត្តលេងហ្គេមចង់បានបំផុត?
ចន្លោះមិនឃើញ
ជំនាន់ទូរសព្ទ Nokia N-Gage ចេញក្នុងឆ្នាំ ២០០៣ នរណាមិនល្បីសម្រាប់អ្នកចូលចិត្តលេងហ្គេម។ បច្ចុប្បន្ន ការលេងហ្គេមលើទូរសព្ទមានការពេញនិយមច្រើន ហើយអ្នកអភិវឌ្ឍន៍ហ្គេមជាច្រើន ក៏រកចំណូលមិនតិចដែរ។
នៅលើទូរសព្ទស៊េរីថ្មីៗ ក៏មានការអភិវឌ្ឍផ្តោតសំខាន់សម្រាប់អ្នកចូលចិត្តលេងហ្គេម។ ចំណុចនេះក្នុងស្មាតហ្វូនប្រភេទ Gamer ដែលអ្នកចូលចិត្តលេងហ្គេមចង់បាន៖
មាន Speaker នៅផ្ទៃខាងមុខ
ជាធម្មតា កាន់ទូរសព្ទលេងហ្គេម ប្រាកដជាដាក់ផ្តេក ដៃទាំងពីរក៏ប្រហែលបានខ្ទប់ Speaker ក្បែរនឹងរន្ធសាកថ្ម។ នេះអាចធ្វើឲ្យប៉ះពាល់សំឡេង ព្រោះអ្នកលេងហ្គេមភាគច្រើនកម្របិទសំឡេងណាស់ ពេលលេង ដើម្បីជំរុញអារម្មណ៍។
អេក្រង់លាតពេញមិនជាល្អប៉ុន្មាននោះទេ
ការរចនាអេក្រង់លាតពេញ ពេលកាន់ដៃទាំងពីរ តិច ឬច្រើន អាចប៉ះនឹងអេក្រង់។ បើសល់គែមច្រើនល្មម អាចផ្តល់ភាពងាយស្រួល។
មានលក្ខណៈសម្បត្តិល្អៗ
ដូចនឹង PC ដែរ ត្រូវការល្បឿនដំណើរការខ្លាំង ក្នុងការលេងហ្គេមបានរលូនល្អ។ ស្មាតហ្វូន ឆ្នាំ ២០១៨ មាន Processor ជំនាន់ចុងក្រោយ, អេក្រង់ធំៗជាមួយល្បឿន Refresh rate ខ្ពស់, ថ្មធំអាចផ្ទុកថាមពលបានច្រើន និង RAM មានទំហំធំ។ លក្ខណៈសម្បត្តិទាំងនេះ សុទ្ធសឹងតែផ្តល់ផលល្អដល់អ្នកលេង។
ឧបករណ៍បំពាក់បន្ថែម ងាយស្រួលលេងហ្គេម៖
ឧបករណ៍បំពាក់បន្ថែមភ្ជាប់នឹងទូរសព្ទ ងាយស្រួលក្នុងការលេងហ្គេម បានកាន់តែរលូន និងរហ័សពេញចិត្ត ដូចជា ឧបករណ៍រំកិលទិសដៅ ដាក់ជប់ជាប់លើអេក្រង់ ងាយស្រួលបម្លាស់ទីតួអង្គក្នុងហ្គេម ឬ អាចប្រើ Keyboard និង Mouse បាន នេះល្អពេលលេងហ្គេមបាញ់បោះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ