វិធីងាយៗ ថត​បែបព្រាលផ្ទៃខាងក្រោយលើ iPhone X ស្អាតដូចកាមេរ៉ា​ធំតម្លៃរាប់ពាន់

  • 2018-08-21 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថភាព​កាមេរ៉ា​លើ​ iPhone X មិន​អាច​បដិសេធ​បាន​ទេ​ ផលិត​រូប​ចេញ​មក​ស្អាត​ អាច​ទទួល​យក​ប្រើប្រាស់​បាន​។ Apple ធ្វើការ​បាន​យ៉ាង​ល្អ​ ផ្ដាច់​ Subject ពី​ផ្ទៃ​ខាងក្រោយ​ និង​ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ព្រាល​ ពិត​ៗ មើល​ទៅ​ដូច​ថត​ចេញ​ពី​កាមេរ៉ា​ DSLR។​

#Portrait Mode លើ​ iPhone X ល្អ​ តែ​អាច​សាកល្បង​វិធី​ទាំង​នេះ​ ដើម្បី​ឡើង​មួយ​កម្រិត​ទៀត​។

១) ធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ព្រាល​ជា​មួយ​ Portrait Mode

បើក​កាមេរ៉ា​ អូស​ប្រើ​ Portrait Mode ប្រាកដ​ថា​ពេល​ថត​នៅ​ចម្ងាយ​ពី​ Subject ប្រហែល​ ២ ទៅ​ ៨ ហ្វីត​ ហើយ​ដរាប​ណា​ឃើញ​ប្រអប់​ Natural Light នៅ​ខាងក្រោម​ភ្លឺ​ អាច​ចុច​ថត​បាន​។

តែ​ដំបូង​ មុន​ពេល​ចុច​ថត​ ចំណាយ​ពេល​បន្តិច​ ពិនិត្យ​មើល​ Subject ប្រាកដ​ថា​មាន​ពន្លឺ​គ្រប់គ្រាន់​ ចាប់​ត្រូវ​ប្លង់​ចង់​បាន​ រួច​ចុច​ប៊ូតុង​ថត​។

២) ប្រើ​ Magic Wand និង​បំភ្លឺ​រូបភាព​ខ្វះ​ពន្លឺ​

មាន​កម្មវិធី​កាត់ត​ច្រើន​លើ​ Apple App Store តែ​វិធី​ងាយស្រួល​បំផុត​ កែប្រែ​រូបភាព​គឺ​ប្រើ​ Magic Wand។ ដោយ​ជ្រើសរើស​រូបភាព​ ចុច​ប៊ូតុង​ Edit នៅ​ជ្រុង​ខាងស្ដាំ​ ហើយ​ចុច​លើ​ Wand icon នៅ​ជ្រុង​ខាងស្ដាំ​។ នេះ​នឹង​ជួយ​សម្រួល​ពណ៌​រូបភាព​បាន​ល្អ​។

ជា​យោបល់​ល្អ​ គួរ​បំភ្លឺ​ផ្ទៃ​មុខ​ និង​ផ្ទៃ​ខាងក្រោយ​មាន​សភាព​ងងឹត​។ ដោយ​ចុច​លើ​ Adjustment Knob icon ហើយ​ចុច​ Menu​ Light អាច​ជ្រើសរើស​ Settings នានា​។

៣) សាកល្បង​ពណ៌ស​ ខ្មៅ​

ពេល​មាន​ពណ៌​ចម្រុះ​ច្រើន​ក្នុង​ទិដ្ឋភាព​ មើល​ទៅ​មិន​សូវ​ទាក់​ភ្នែក​ពេល​ខ្លះ​ អាច​សាក​ប្រើ​ពណ៌ស​ ខ្មៅ​ជំនួស​បាន​។ ដោយ​ជ្រើសរើស​ រូបភាព​ ចុច​លើ​ Edit និង​ចូល​ទៅ​កាន់​ ផ្នែក​ Black & White ពី​ក្នុង​ជម្រើស​ Adjustment Knob។

បើ​ចង់​ថតរូប​លក្ខណៈ​ Portrait បាន​ល្អ​ គួរ​ប្រើ​ស្មាតហ្វូន​មាន​ Lens ពីរ​គ្រាប់​ ដូចជា​ iPhone X, iPhone 8 Plus និង​ iPhone 7 Plus៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ ប៊ុនធឿន