អ្នក​ទើប​ចប់​បាក់​ឌុប ចង់​ដឹង​តម្លៃ​តាម​សាកលនិង​ជំនាញ​ចង់​រៀន​បាន​តាម​ចិត្ត លែង​ពិបាក​ហើយ

  • 2018-08-27 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Salaenrollment ជា​វិបសាយ​ក្នុង​ស្រុក​ថ្មី​មួយ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង ជួយ​សម្រួល​ដល់​សិស្ស​ទើប​និង​បញ្ចប់​ថ្នាក់​បាក់ឌុប។ វិបសាយ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​ដូចជា តម្លៃ​តាម​មុខ​ជំនាញ​​នៃ​សាកលវិទ្យាល័យ ទីតាំង​សាលា កម្មវិធី​សិក្សា​របស់​សាលា ក៏​ដូច​ជា​មាន ព័ត៌មាន​អាហារូបករណ៍​ដែល​សាលា​ទាំង​នោះ​ផ្តល់​ជូន​ទៀត​ផង ។

លោក សុខ លាភ ស្ថាបនិក​វិបសាយ Salaenrollment បាន​ឲ្យ Sabay ​ដឹង​ថា គោល​បំណង​ចម្បង​នៃ​វិបសាយ​ថ្មី​នេះ​គឺ ចង់​ចូល​រួម​ចំណែក​ជួយ​ដល់​សិស្ស​នៅ​បណ្ដា​ខេត្ត​នានា ដើម្បី​ងាយ​ស្រួល​អាច​ស្វែង​រក​ព័ត៌មាន​ដែល​ពួក​គេ​ចង់​ដឹង​ពី​សាកលវិទ្យាល័យ និង​ជំនាញ​ដែល​ជា​ក្តី​ស្រមៃ​របស់​ពួកគេ។

វិបសាយ​ Salaenrollment លើទូរសព្ទ

លោក​លាភ​បាន​បន្តថា ឥឡូវ​នេះ​សិស្ស​អាច​ចូល​ទៅ​ស្វែង​រក​ព័ត៌មានលើ​វិបសាយ​បាន​ទាំង​ភាសាខ្មែរ និង​អង់គ្លេស បាន​ដោយ​មិន​គិត​ថ្លៃ រួម​ជាមួយ​រូបភាព​ថ្មី​ពី​ទីតាំង​សាលា​ថែម​ទៀត​ផង។
តាម​រយៈ Salaenrollment សិស្ស​អាច​ដឹង​ពី​តម្លៃ​នៅ​តាម​សាលា​ទាំង​នោះ ដោយ​មិន​ចាំបាច់​ទៅ​ដល់​ផ្ទាល់​នោះ​ទេ។

វិបសាយ​ Salaenrollment លើកុំព្យូទ័រ

ជាង​នេះ​ទៀត Salaenrollment បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា មក​ទល់​ពេល​នេះ សាលា​ដែល​បាន​ដាក់​បញ្ចូល​ព័ត៌មាន​និង​តម្លៃ​បាន​ចំនួន ១២ សាកលវិទ្យាល័យ​ហើយ៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា