ឆៃ​ សារ៉ា​ ដេក​ននៀល​ពេញ​សង្វៀន​ ក្រោយ​ចាញ់​ Din Napho​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

  • 2018-08-27 02:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​មក​ពី​ក្រសួង​ការពារ​ជាតិ​ ឆៃ​ សារ៉ា​ ដេក​ននៀល​ពេញ​សង្វៀន​ប្រកួត​ម្សិលមិញ​ បន្ទាប់​ពី​ចៅក្រម​កាត់​សេចក្ដី​ឲ្យ​ចាញ់​ពិន្ទុ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ ISI​ ទម្ងន់​៦៥​គីឡូក្រាម​ជា​មួយ​អ្នក​កីឡាករ​ Din Napho។​

ឆៃ សារ៉ា ក្រហម

ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ម្សិលមិញ​នេះ​ ពិត​ជា​ជក់ចិត្ត​ណាស់​ មិន​ថា​គូរ​ ឆៃ​ សារ៉ា​ ឬ​គូ​ មឿន​ សុខហ៊ុច​នោះ​ទេ​ អ្នក​ទស្សនា​សុទ្ធតែ​ហើប​គូថ​ពី​កៅអី​អង្គុយ​តែ​ម្ដង។​ ដោយ​ឡែក​កីឡាករ​ ឆៃ​ សារ៉ា​ ពិត​ជា​ព្យាយាម​ប្រកួត​ខ្លាំង​ តាំង​តែ​ពី​ទឹក​ទី១​ដំបូង​ម្ល៉េះ​ ហើយ​ប្រើ​ស្នៀត​បុក​កែង​យ៉ាង​ល្អ​របស់​គេ​ រហូត​ធ្វើ​ឲ្យ​ជើង​ខ្លាំង​បារាំង​ថៃ​ បែក​ឈាម​ច្រមុះ​ទៀត​ផង។​

កីឡាករ Din Napho

ចំណែក​ជើង​ខ្លាំង​ Din Napho​ ក៏​មិន​បាន​ឲ្យ​កីឡាករ​កម្ពុជា​ខាង​លើ​វ៉ៃ​ស្រួល​ៗ​នោះ​ឡើយ​ ពោល​កណ្ដាប់​ដៃ​ កែង​ ជង្គង់​ និង​ស្នៀត​ទាត់​ ចេញ​ជា​ហូរហែ​ដូច​គ្នា។​

កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​ ហាក់​មិន​អស់​ចិត្ត​ទៅ​និង​លទ្ធផល​ ព្រោះ​អី​យល់​ឃើញ​ថា​ខ្លួន​វ៉ៃ​ចេញ​ច្រើន​ សម​ណាស់​តែ​ឈ្នះ​នា​ប្រកួត​នេះ​ ប៉ុន្តែ​លទ្ធផល​ផ្ទុយ​ទៅ​និង​ការ​គិត​ទៅ​វិញ​ ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​នៅ​ដេក​លើ​សង្វៀន​ផង​ ននៀល​លើ​សង្វៀន​ផង​ទម្រាំ​ចុះ​ចេញ។​

កីឡាករ Din Napho

រំលឹក​ដែរ​ថា​ កីឡាករ​ ឆៃ​ សារ៉ា​ ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​ពាន​រង្វាន់​ ISI​ ម្សិលមិញ​នេះ​ហើយ​ ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​កាត់​បារាំង​ Din Napho។ ​បេក្ខភាព​ដែល​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ គឺ​ មឿន​ សុខហ៊ុច​ ជា​មួយ​ Din Napho​ ដើម្បី​ដណ្ដើម​យក​ពាន​លេខ១​ អម​ទឹក​ប្រាក់​២៤​លាន​រៀល​នៅ​២សប្ដាហ៍​ទៀត៕​

ឆៃ សារ៉ា ក្រហម

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​