Emoji បង្ហាញ​ពី​មក​រដូវ​របស់​ស្រ្តី គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នា​ឆ្នាំ ២០១៩

  • 2018-08-27 14:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ​ទាំង​អ្នក​ប្រើប្រាស់ Android និង iPhone ទទួល​បាន​ការ​ប្រើប្រាស់​រូបភាព Emoji ថ្មី​ជា​ច្រើន ដោយ​ចម្រុះ​គ្រប់​សកម្មភាព​នៃ​ការ​រស់​នៅ​របស់​មនុស្ស។ ហេតុផល​នេះ​ហើយ​បញ្ហា​រដូវ​ស្រ្តី ក៏​មិន​ជា​បញ្ហា​ដែល​ត្រូវ​លាក់បាំងដែរ ព្រោះ​ជា​យោបល់​ល្អ​សម្រាប់​ការ​ប្រើប្រាស់​នា​ថ្ងៃ​អនាគត។

តាម​ការ​ឲ្យ​ដឹង​ពី The Next Web ស្ថាប័ន Plan International នៃ​ចក្រភព​អង់គ្លេស​ និង​ប្រទេស​អូស្រា្តលី​បាន​កំពុង​ដុតដៃដុតជើង​លើ​ការ​បង្កើត Emoji រូបភាព​បង្ហាញ​ពី​ការ​មក​រដូវ​របស់​ស្រ្តី ក្រោយ​រក​ឃើញ​ថា​ស្រ្តី​សញ្ជាតិ​អង់គ្លេស​អាយុ​ចាប់​ពី ១៨ ដល់ ៣៤ ឆ្នាំ បាន​គិត​ថា​ Emoji ប្រភេទ​នេះ នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ខ្លួន​សម្រាប់​ការ​ជជែក​ជាមួយ​មិត្តភ័ក្ដិ​ ឬ​ដៃគូ​ដោយ​ផ្ទាល់។

ក្រុម​ដដែល​ ក៏​រក​ឃើញ​ថា ៩០ ភាគរយ​នៃ​ក្មេង​ស្រី​រស់​នៅ​ជនបទ​ក្នុង​ប្រទេស​ហ្គាណា មាន​អារម្មណ៍​អៀន​ខ្មាស​អំឡុង​ពេល​មក​រដូវ រហូត​ដល់ ២៨ ភាគរយ​នៃ​ក្មេង​នៅ​ស្រី​នៅ​ប្រទេស​អ៊ូយហ្គង់ដា​បាន​សម្រេច​ចិត្ត​មិន​ទៅ​សិក្សា​អំឡុង​ជួប​បញ្ហា​នេះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Bgr   ប្រែ​សម្រួល៖ កៅ រក្សា