មក​ជួប​កុមារី​វ័យ ១២​ឆ្នាំ​ដែល​កំពុង​ល្បី​ខ្លាំង​ជាមួយ​ក្បាច់​រាំ​ឡូយ​ខ្លាំង ទាក់​ទាញ​ពិភព​លោក!

  • 2018-08-27 12:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nicole Laeno កុមារី​វ័យ ១២​ឆ្នាំ​សញ្ជាតិ​អាមេរិក បាន និង​កំពុង​ល្បី​ល្បាញ​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​សារ​នាង​មាន​ទេពកោសល្យ​រាំ​រស់​រវើក ក្បាច់​ក៏​ប្លែក​ៗ​ទាក់​ទាញ​អ្នក​ទស្សនា​មិន​មែន​ទែន។

ដើម្បី Nicole Laeno ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​រាំ​នៅ​សាល​អំឡុង​ពេល​នាង​មាន​អាយុ ៤​ឆ្នាំ។ ប៉ុន្តែ​ដោយ​សារ​នាង ចេះ​តែ​យំ​ស្ទើរ​រាល់​ពេល​រៀន​រាំ ម្ដាយ​នាង​ក៏​យក​នាង​ចេញ​វិញ។ នាង​បាន​ទៅ​លេង​បាល់​ទាត់​ម្ដង ដែល​បន្ទាប់​ពី​នោះ​មក នាង​បាន​ត្រឡប់​ទៅ​រក​ការ​រៀន​រាំ​វិញ​នៅ​អាយុ ៧ឆ្នាំ។

បែប​នេះ​ក្ដី នាង​នៅ​តែ​យំ​នៅ​ពេល​ចាប់​ផ្ដើម​ដំបូង ប៉ុន្តែ​ក្រោយ​ពី​ពេល​វេលា​កន្លង​ផុត​យូរ​ទៅ​នាង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធម្មតា និង​កាន់​តែ​ជក់​ចិត្ត​នឹង​ការ​រាំ។ ចាប់​ផ្ដើម​ពី​ជា​ក្មេង​ម្នាក់​ដែល​មាន​ភាព​ខ្មាស់​អៀន​ច្រើន Nicole ប្រាប់​ថា រាំ បាន​បង្រៀន​នាង​ជា​ច្រើន។

"ខ្ញុំ​សុំ​និយាយ​ថា គឺ​ជា​ក្មេង​ស្រី​តូច​ម្នាក់​ដែល​មាន​ភាព​ខ្មាស់​អៀន​ច្រើន ប៉ុន្តែ​ការ​រាំ បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​យ៉ាង​ខ្លាំង។ វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​ដែល​បាន​ដឹង​សោះ​ថា ខ្ញុំ​ក៏​អាច​ធ្វើ​វា​បាន​ដែរ"។

Nicole Laeno បាន​ក្លាយ​ជា​សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម​រាំ “Advanced Fusion Competition Dance Team” ដែល​មក​ដល់​បច្ចុប្បន្ន នាង​សម្រេច​បាន​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន​រួច​មក​ហើយ ក្នុង​នោះ​មាន​ដូច​ជា ជយលាភី​អ្នក​រាំ​ទោល "Bravo!” និង​អ្នក​រាំ “Hollywood Vibe Dancer of the Year” ជា​ដើម៕

តោះ...មក​មើល Nicole រាំ​ទាំង​អស់​គ្នា​តិច​មើល៍

ប្រភព៖ nextshark   ប្រែ​សម្រួល៖ ទារិកា

អត្ថបទថ្មី