កូរ៉េខាងជើងចោទអាមេរិកថា រៀបគម្រោងលុកលុយប្រទេសរបស់ខ្លួន

  • 2018-08-28 01:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ដ៏​សំខាន់​មួយ​របស់​កូរ៉េខាងជើង បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ដើម្បី​រៀបចំ​ការ​វាយ​លុក ខណៈ​ដែល​កំពុង​ចរចា​ដោយ​ទឹក​មុខ​ញញឹម​ក្នុង​ពេល​តែ​មួយ។

យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​កាសែត Rodong Sinmun ឲ្យ​ដឹង​ថា ការ​ចល័ត​ទ័ព​អាមេរិក​ក្នុង​តំបន់ គឺ​ជា​ការ​បង្ក​ហេតុ និង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ។ លើស​ពី​នេះ​ទៀត កូរ៉េខាងជើង​ថែម​ទាំង​បាន​គំរាម​ថា​នឹង​ដាក់​ចុះ​រាល់​កិច្ច​សន្ទនា​ទាំង​ឡាយ​រវាង​ប្រទេស​ទាំង​ពីរ​ទៀត​ផង។ ទោះយ៉ាង​ណា​ក៏​ដោយ យោធា​របស់​អាមេរិក​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា "មិន​មែន​ជា​ការ​ពិត​នោះ​ទេ។”

គួរ​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី​អាមេរិក​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េខាងជើង ក្រោម​ហេតុផល​ថា​មិន​បាន​មើល​ឃើញ​ការ​រីកចម្រើន​នៃ​ការ​ដក​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ Washingtonpost   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម