ទើបរៀនបើកឡានដំបូង មិនបាច់ភ័យទេ ចេះតែប៉ុន្មានក្បាច់នេះស៉ីផុយ
- 2018-08-31 04:34:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបរៀនបើកឡានដំបូង មិនបាច់ភ័យទេ ចេះតែប៉ុន្មានក្បាច់នេះស៉ីផុយ
ចន្លោះមិនឃើញ
ទើបកាន់ដៃចង្កូតឡានជាលើកដំបូង អ្នកអាចមានអារម្មណ៍ភ័យខ្លាច ភ្លេចមុខភ្លេចក្រោយ។ ទោះបីអ្នកស្ទើរបទពិសោធន៍បើកបរ ក៏មិនបាច់បារម្ភដែរបើដឹងពីបច្ចេកវិទ្យានិងត្រៀមខ្លួនជាមុនបានល្អ។
១) មុនអ្នកចាប់ផ្ដើមបញ្ឆេះឡាន រៀបចំកញ្ចក់ឡានទាំងក្នុងនិងក្រៅ សឺរ៉េកៅអីលៃតម្រូវទៅកម្ពស់របស់អ្នក។ ការមានអារម្មណ៍សុខស្រួល នឹងជួយសម្រាលភាពតានតឹងបានមួយចំណែកធំ។
២) ការបើកបរ មានការងារច្រើនត្រូវធ្វើ។ ត្រូវដឹងពីច្បាប់ទម្លាប់នៃការបើកបរ ការប្រើប្រាស់ភ្លើងសញ្ញា ហើយស្មារតីត្រូវប្រុងប្រយ័ត្នគ្រប់ពេល។
៣) ជារឿងល្អ បើនាំអ្នកមានបទពិសោធន៍ទៅជាមួយ ព្រោះអាចធ្វើឲ្យអ្នកកាន់តែកក់ក្តៅ កាត់បន្ថយភាពភ័យខ្លាច។
៤) វាមិនមែនជាពេលវេលាដែលអ្នកចេញទៅចូលរួមកម្មវិធីជប់លៀង មានដឹកមិត្តភ័ក្ក ក្រុមគ្រួសារ ការមានសម្លេងរំខានពេលបើកបរ អាចឲ្យអ្នកបែកអារម្មណ៍មិនផ្ចង់ស្មារតីបានគ្រប់គ្រាន់។
៥) ដោយសារអ្នកមិនធ្លាប់មានបទពិសោធន៍បើកបរកន្លងមក មិនគួរបើកលើផ្លូវធំ មានចរាចរមមាញឹក រង់ចាំដល់ពេលអ្នកមានបទពិសោធន៍គ្រប់គ្រាន់ ក៏មិនទាន់ហួសពេលដែរ។
ចំណាំថា៖ គោលបំណងតែមួយគត់នៃបទពិសោធន៍សម្រាប់ការបើកបរលើកដំបូង គឹធ្វើឱ្យអ្នកស្គាល់ពីរថយន្ត។ ការបើកបរមិនមែនជារឿងគួរឲ្យខ្លាចទេ តែគឺជាការទទួលខុសត្រូវដ៏ធំមួយ។ អ្នកត្រូវគិតគូរពីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ការប្រមាថមួយវិនាទី អាចនាំវិប្បដិសារីអស់មួយជីវិត៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ