BTS នៅ​តែ​មិន​អាច​ដណ្ដើម​តំណែងអ្នកចូល​មើល​លឿនជាងគេរយៈពេល ៤ ថ្ងៃ​ពី Taylor Swift បាន

  • 2018-08-30 02:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​សីហា​នេះ ក្រុម​ចម្រៀង BTS បាន​ត្រឡប់​មក​វិញ​ជា​ផ្លូវ​ការ​ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី "IDOL” ក្នុង​អាល់ប៊ុម "Love Yourself: Answer”។ អំឡុង​ពេល​ត្រឹម​តែ ២៤ ម៉ោង​ក្រោយ​ការ​ចេញ​វីដេអូ​បទ​ចម្រៀង​នេះ​ជា​ផ្លូវការ​នោះ ក្រុម​ចម្រៀង​ប្រុស​មួយ​នេះ បាន​នាំ​យក​កំណត់​ត្រា​ថ្មី​មួយ​ជូន​ក្រុម​របស់​ខ្លួន ជាមួយ​នឹង​ការ​ចូល​មើល​ជាង ៥៦,៥ លាន​ដងលើ Youtube ដែល​ចំនួន​នេះ​ដែរ ពួក​គេ​បាន​ទម្លាក់​វីដេអូ​បទ "Look What You Made Me Do” របស់ Taylor Swift ពី​កំណត់​ត្រា​ចាស់​របស់​នាង។

បើ​ទោះ​បី​ជា អាច​ដណ្ដើម​បាន​កំណត់​ត្រា​ចូល​មើល​ក្នុង​រយៈពេល ២៤ ម៉ោង​ក្ដី ប៉ុន្តែ​ក្រុម BTS នៅ​តែ​​មិន​អាច​បំបាក់​តារា​ចម្រៀង Taylor Swift បាន​​ ជាមួយ​នឹង​ការ​ចូល​មើល​រហូត​ដល់ ១០០ លាន​ដងក្នុង​រយៈពេល​ត្រឹម​តែ​ ៤ ថ្ងៃ​នោះ។

វីដេអូ​បទ​ចម្រៀង "IDOL” របស់​ក្រុម​ BTS ទទួល​បាន​ការ​ចុច​មើល​ចំនួន ៨៩,៥​ លាន​ដង ក្រោយ​ពេល ៤ ថ្ងៃ​បន្ទាប់​ពី​ចេញ​ជា​ផ្លូវការ ប៉ុន្តែ​វីដេអូ​ចម្រៀង​មួយ​នេះ នៅ​តែ​មិន​អាច​ប្រជែង​វីដេអូ​បទ "Look What You Made Me Do” របស់​តារា​ចម្រៀង Taylor Swift បាន ដោយ​ទទួល​បាន​ការ​ចុច​មើល​រហូត​ដល់​ទៅ ១០០ លាន​ដង​ក្នុង​រយៈពេល​ត្រឹម​តែ ៣ ថ្ងៃ​កន្លះ​តែ​ប៉ុណ្ណោះ៕ ​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា