ខំ​ទិញ​ប្រព័ន្ធ​សុវត្ថិភាព FortiGate អស់​លុយ និង​ពេល​មិន​ចេះ​តិច! តាមពិត​ប្រើ​មួយ​ក្បាច់​នេះ​ចំណេញ​លើគោក

  • 2018-08-30 04:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ភាគច្រើន កំពុងតែ​ឈឺក្បាល​ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ទិន្នន័យ (Next-Generation Firewalls) ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ផលិត​ផល រួម​ទាំង​ចំណាយ​កម្លាំង និង​ពេលវេលា​ច្រើន ដែល​ជាហេតុ ក្រុមហ៊ុន Proseth Solutions បាន​បញ្ចេញ​កញ្ចប់​សេវាកម្ម FortiGate Managed Service ដើម្បី​ជួយ​សម្រួល​បញ្ហា​ទាំង​នេះ។

លោក សុ​ត រតនៈ នាយក​ក្រុមហ៊ុន Proseth Solutions បាន​លើក​ឡើង​ថា បញ្ហា​ដែល​ក្រុមហ៊ុន​នានា​កំពុង​ប្រឈម​សព្វថ្ងៃ​នៅ​ពេល​ត្រូវការ​ប្រើប្រាស់ Next-Generation Firewalls មាន​ដូចជា៖

  • ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ទិញ​ផលិត​ផល
  • ចំណាយ​ពេល​វេលា និង​ពិបាក​រក​ធន​ធាន​មនុស្ស​ដែល​មាន​ជំនាញ​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​ធ្វើ​ការងារ​នេះ
លោក សុ​ត រតនៈ នាយក​ក្រុមហ៊ុន Proseth Solutions

- ចំណាយ​លើ​ការ​បន្ត និង​រក្សា​ប្រព័ន្ធ​សុវត្ថិភាព (Renewal FortiCare, FortiGuard)​ - ​ចំណាយ​លើ​ការ​ទិញ​ឧបករណ៍​បម្រុង​ទុក (High Availability, Backup)​ - តម្លៃ​ទាំង​នោះ​មិន​ទាន់​គិត​បញ្ចូល​តម្លៃ​ផ្លាស់​ប្ដូរ​ឧបករណ៍​សេរី​ថ្មី (Replace Bigger Model) នៅ​ឡើយ​ផង

ដោយសារតែ​បញ្ហា​ប្រឈម​ទាំងនេះ​ទើប​ក្រុមហ៊ុន Proseth Solutions បង្កើត FortiGate Managed Service ដែល​ជា​សេវាកម្ម​ថ្មី ជួយ​សម្រួល​បញ្ហា​ខាងលើ ពិសេស​សម្រួល​ដល់​ការ​ចំណាយ​រហូត​ដល់ទៅ ៥០%។

មាន​ន័យ​ថា អតិថិជន​ប្រើប្រាស់ FortiGate Managed Service មិន​បាច់​ឈឺ​ក្បាល​ក្នុង​ការថែទាំ Firewall FortiGate ដោយ​ខ្លួនឯង​ដូច​មុន​ទេ ហើយ​ការ​ទទួល​ខុសត្រូវ​ទាំង​អស់ នឹង​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ជំនាញ​របស់ Proseth Solutions ដែល​មាន​ពិសោធន៍​យូរ​ឆ្នាំ​ជាមួយ FortiGate និង​សញ្ញាប័ត្រ​ជំនាញ​ច្បាស់​លាស់ រីឯ​រាល់​ការ​ដំឡើង (Installation and Configuration with Security Best Practice from our Security Expert) ប្រឹក្សា​យោបល់ និង​ថែទាំ ក៏​ជា​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​ផ្ដល់​ដំណោះ​ស្រាយ IT មួយ​នេះ​ដែរ។

លោក សុត រតនៈ បាន​បន្ថែម​ថា៖ "អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​បង់​ជា​ត្រីមាស ឬ ១ ឆ្នាំ​ឡើង​ទៅ ហើយ​គ្រប់​យ៉ាង​គឺ​យើង​ជា​អ្នក​ចាត់ចែង​ជូន​ទាំង​អស់ ទាំង​ឧបករណ៍ ការ​ដំឡើង ថែទាំ ហើយ​មិនបាច់​រង់ចាំ​ទេ ទិញ​សេវាកម្ម​ភ្លាម​បាន​ប្រើ​ភ្លាម ម្យ៉ាង​យើង​ក៏​មាន Report និង Recommendation ជូន​លោក​អ្នក​ជា​ប្រចាំ​ទៀត...បើ​សរុប​ទាំងអស់​រវាង​គាត់​ទិញ​ខ្លួនឯង និង​ប្រើ​សេវាកម្ម​យើង​ខ្ញុំ អាច​ចំណេញ​ជាង ៥០%"។

សម្រាប់​ព័ត៌មាន​បន្ថែម ពាក់ព័ន្ធ​នឹង​កញ្ចប់​សេវាកម្ម Fortigate Managed Service ទាក់ទង​លេខ 011 936 209/ 070 980 505 ឬ​អ៊ីម៉ែល sale2@prosethsolutions.com ៕

អត្ថបទ៖ វិទូ