ថ្មីបំផុត! លេច​ធ្លាយ​រូបរាង​ផ្លូវ​ការ​ iPhone XS និង XS Plus

  • 2018-08-31 01:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ Apple បាន​ធ្វើ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​កាលបរិច្ឆេទ​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី ដោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ខាង​មុខ។ ​រំលង​បាន​ប៉ុន្មាន​ម៉ោង​រូបរាង​ផ្លូវ​ការ​ដំបូង​នៃ​ iPhone ជំនាន់​ថ្មី​បាន​បញ្ចេញ​ឡើង​ដោយ​សារព័ត៌មាន​ 9to5Mac។

រូបរាង​ផ្លូវ​ការ​ដែល​ 9to5Mac ទទួល​បាន​ផ្ដាច់​មុខ​ គឺ​ជា​រូបរាង​របស់​ iPhone ជំនាន់​ថ្មី​ចំនួន​ពីរ​ប្រភេទ ក្នុង​ចំណោម​ iPhone ជំនាន់​ថ្មី​បី​ប្រភេទ​ដែល​ Apple គ្រោង​នឹង​ប្រកាស​ចេញ។ 9to5Mac ជឿ​ជាក់​ថា​ iPhone ពីរ​នេះ​មាន​ឈ្មោះ​ថា​ iPhone XS និង XS Plus។

រូបរាងផ្លូវការ iPhone XS និង XS Plus

តាម​រូបភាព​បង្ហាញ​ថា​ iPhone XS មាន​ជម្រើស​ពណ៌​ថ្មី​គឺ​ពណ៌​មាស​។ កន្លង​មក​ Apple ​ក៏​ធ្លាប់​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​នូវ​ iPhone X ពណ៌​មាស​តាម​រយៈ​ FCC ផង​ដែរ។

​​ដំណឹង​ផ្សេង​ទៀត​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​វិបសាយ​ 9to5Mac បាន​សង្កត់​ធ្ងន់​ថា​ iPhone XS នឹង​ជា​ឈ្មោះ​របស់​ iPhone ប្រើ​អេក្រង់​ OLED ជំនាន់​ថ្មី​ទាំង​ពីរ​ប្រភេទ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង