ឱកាសល្អ ក្រ​សួង​សាធារណការ ប្រកាស​ប្រឡងជ្រើសរើសមន្ត្រី​៥០​កន្លែង​​

  • 2018-08-31 04:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​សាធារណការ និង​ដឹង​ជញ្ជូន​ប្រ​កាស​ប្រឡង​ជ្រើស​រើស​សិស្ស និស្សិត និង​មន្ត្រីរាជការ​ស៊ីវិល​ចំនួន​៥០​នាក់​ឲ្យ​ចូល​បម្រើការ​នៅ​កម្រិត​ថ្នាក់ជាតិ​ និង​តាមមន្ទីរ​ខេត្ត​​។ ​

(រូបភាព៖ ក្រ​សួងសាធារណការ)

ក្នុង​សេចក្តីជូន​ដំណឹង​មួយ​ចុះថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០១៨ ក្រ​សួង​សាធារណការ​ប្រកាស​ជ្រើសរើស​សិស្ស និស្សិត​ និងមន្ត្រីរាជការ​ស៊ីវិល​ឲ្យ​ប្រ​ឡង​ចូល​បម្រើការ​នៅ​អង្គភាព​ថ្នាក់ជាតិ​ចំនួន​២៥​កន្លែង និង​ថ្នាក់​ក្រោមជាតិ ឬតាមមន្ទីរ​​ខេត្ត​ចំនួន​២៥​កន្លែង។ សម្រាប់​ការ​ជ្រើស​រើស​នេះ​មាន​ទាំង​ក្របខណ្ឌ​ «ក» និង​ក្រប​ខណ្ឌ «គ»។ នេះបើ​តាម​ប្រ​ភពដដែល។

ប្រ​ភពខាង​លើ​បន្តថា​សម្រាប់​អ្នក​ចាប់​អារម្មណ៍​នឹង​មុខតំណែង​នៅ​ស្ថាប័ន​មួយ​នេះ​អាច​ទៅ​សុំ​ចុះ​ឈ្មោះ​ប្រ​ឡង​បាន​ទៅ​ទី​ស្តី​ការ​ក្រ​សួង​ និង​នៅ​តាម​មន្ទីរ​ខេត្ត​ចាប់ពី​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ២០១៨។

សម្រាប់វិញ្ញា​សា​ប្រ​ឡងក្របខណ្ឌ «ក» មាន​វប្បធម៌ទូទៅ ភាសាអង់គ្លេស និង​មុខ​ជំនាញ។ រីឯ​ក្របខណ្ឌ «គ» វិញគឺ​ចំណេះដឹង​ទូទៅ គណិតវិទ្យា និង​គីមីវិទ្យា-រូបវិទ្យា៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី