ឌូតឺតេ ថាទីក្រុងរបស់ខ្លួនសម្បូរករណីចាប់រំលោភ ដោយសារសម្បូរស្រីស្អាតពេក
- 2018-08-31 06:54:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូតឺតេ ថាទីក្រុងរបស់ខ្លួនសម្បូរករណីចាប់រំលោភ ដោយសារសម្បូរស្រីស្អាតពេក
ចន្លោះមិនឃើញ
កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើឲ្យមនុស្សម្នាជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអះអាងថា ករណីរំលោភសេពសន្ថវៈកើតឡើងច្រើននៅក្នុងទីក្រុង Davao ដោយសារតែនៅទីនោះសម្បូរស្រីស្អាតពេក។
លោក ឌូតឺតេ បានថ្លែងថា «ពួកគេនិយាយថាមានករណីរំលោភច្រើនកំពុងកើតឡើងក្នុងទីក្រុង Davao។ ប្រសិនបើមានស្រីស្អាតច្រើន ប្រាកដជាមានការរំលោភច្រើនដែរហើយ»។
បើយោងតាមទិន្នន័យដែលបានចេញផ្សាយថ្មីៗនេះ ដោយប៉ូលិសជាតិហ្វីលីពីន បានបង្ហាញថា ទីក្រុង Davao មានករណីរំលោភសេពសន្ថវៈច្រើនជាងគេ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០១៨ រហូតដល់ទៅ ៤២ ករណីឯណោះ៕
ចុចអាន៖