ក្រុម​កុលសម្ព័ន្ធ​បង្កើត​ពាន​មហាជន​រតនគីរី​​ ចាប់​ប្រកួត​ស្អែក

  • 2018-08-31 10:23:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​ចំណេះ​ដឹង​ទូទៅ​កុលសម្ព័ន្ធ​ខេត្ត​រតនគីរី​បាន​រៀប​ចំ​​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​មហាជន​ ហ្វុត​សាល​ មាន​ក្រុម​ចូល​រួម​ចំនួន​១២​ក្រុម​ដែល​នឹង​ចាប់​ដំណើរ​នា​ថ្ងៃ​សៅរ៍ ទី​១​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​។

លោក វង្ស សារុន

លោក​ វង្ស​ សារុន​ តំណាង​​គណៈ​កម្មការ​​រៀប​ចំ​ប្រកួត​បាន​ឲ្យ​ដឹង​ថា​ កុលសម្ព័ន្ធ​គ្រុប​ រៀប​ចំ​ពាន​រង្វាន់​នេះ​ឡើង​ក្នុង​គោល​បំណង​​​​ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​គុណភាព​បាល់ទាត់​ បង្កើន​សាមគ្គីភាព​​ មិត្តភាព ​និង​សុខ​ភាព​ល្អ​ ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន។

ក្រុម​ដែល​ចូល​រួម​ត្រូវ​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​ និង​បង់​ថវិកា​ចំនួន​៤០០០០​រៀល​ ហើយ​សមាជិក​ក្រុម​ត្រូវ​មាន​ចាប់​ពី​ ៦​នាក់​ឡើង​ទៅ។ ការ​ប្រកួត​នេះ​ចែក​ចេញ​ជា​ ៤​ពូល​ ដោយ​ក្នុង​១​ពូល​មាន​៣​ក្រុម។​ ក្រុម​លេខ​១​ និង​លេខ​២ នឹង​ឡើង​ទៅ​វគ្គ​ខ្វែង​រហូត​ដល់​ផ្តាច់​ព្រ័ត្រ។​

ការ​ប្រកួត​ធ្វើ​ឡើង​​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ គឺ​ថ្ងៃ​ ​១-២ ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្រុម​ជើង​ឯក៖ ទទួល​បាន​​ប្រាក់​រង្វាន់​១​លាន​រៀល​ ក្រុម​ជើង​ឯក​រង​៖ ទទួល​បាន​ប្រាក់​រង្វាន់​ ៨០​ម៉ឺន​រៀល​

ពាន​រង្វាន់
កម្មវិធី​ប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា