Barca ដាក់​ក្រុម​ចំណូល​ថ្មី​ធ្ងន់​ដៃ​៨គ្រាប់​នៅ​សប្ដាហ៍​ទី​៣

  • 2018-09-03 00:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​បំបាក់​ Huesca ដែល​ទើប​ឡើង​មក​ La Liga ដោយ​លទ្ធផល​ ៨​ទល់​នឹង​២​ឲ្យ​ត​ដៃ​លែង​រួច​នៅ​សប្ដាហ៍​ទី​៣​នេះ។​

ប្រកួត​នៅ​កីឡដ្ឋាន Nou Camp ក្រុម​ Huesca ដែល​ជា​ភ្ញៀវ​បើក​ការ​នាំ​មុខ​១​គ្រាប់​មុន​នៅ​នាទី​ ទី​៣​ដោយ​ Hernández ប៉ុន្តែ​ត្រូវ​ម្ចាស់​ផ្ទះ​សង​វិញ​ជា​បន្តបន្ទាប់​ស៊ុត​បញ្ចូលទី​ដោយ​ Messi នៅ​នាទី​១៦,៦១ Suárez នៅ​នាទី​៣៩, ៩០ Dembélé នាទី​៤៨, Rakitic នាទី​៥២​, Alba នាទី​៨១ និង​ Pulido (បាល់​ចូល​ទី​ខ្លួន​ឯង​) នាទី​២៤។​

Huesca រក​បាន​១​គ្រាប់​ទៀត​ដែរ​ដោយ​ Gallar Falguera នៅ​នាទី​៤២​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​។ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ Barcelona ដែល​មាន​ឱកាស​ស៊ុត​៣១​ជើង​យប់​មិញ​បន្ត​ឈរ​កំពូល​តារាង​ស្មើ​ពិន្ទុ​ជាមួយ​ Real តែ​លើស​បាល់​ចំនួន​២​គ្រាប់៕

ប្រភព៖ theguardian   អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី