មេរៀនជីវិតល្អៗ អ្នកមានអាយុមិនទាន់ ២០ឆ្នាំ គួរស្វែងយល់

  • 2018-09-03 09:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​ឆ្លង​កាត់​ភាព​យុវវ័យ​អ្នក​នឹង​ដឹង​ច្រើន​ពី​វា ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ទើប​នឹង​ឈាន​ចូល​វ័យ​នេះ​មិន​អាច​ដឹង​ និង​គិត​ដល់​នោះ​ទេ ព្រោះ​មិន​ទាន់​ជួប​ផ្ទាល់។ អត្ថបទ​ខាង​ក្រោម​នេះ​អាច​នឹង​ជួយ​ដល់​យុវវ័យ​ដែល​មាន​អាយុ​ក្រោម​២០​បាន​ច្រើន ព្រោះ​នោះ​ជា​រឿង​ដែល​អ្នក​គួរ​តែ​ដឹង​មុន និង​ស្វែង​យល់​ឲ្យ​ហើយ​ទើប​ល្អ៖

១. មាន​ស្នេហា​មិន​មែន​សុទ្ធ​តែ​សប្បាយ​ចិត្ត​នោះ​ទេ

ភាគ​ច្រើន​ក្មេង​ស្រី​ក្រោម​អាយុ ២០​តែង​ងាយ​លង់​ស្នេហ៍​​ណាស់ ដោយសារ​នាង​ឆាប់​មាន​អារម្មណ៍​រំភើប អារម្មណ៍​ស្រឡាញ់ ហើយ​និង​ភាព​ងប់ងុល។ ភាគ​ច្រើន​ពួក​គេមិន​សូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ប៉ុន្មាន​ឡើយ ដូច្នេះ​ងាយ​នឹង​ទទួល​រង់​ការ​ឈឺចាប់​ណាស់។ បែប​នេះ​ហើយ​បើ​អ្នក​នៅ​មិន​ទាន់​ ២០​ទេ អ្នក​ត្រូវ​រៀន និង​ស្វែង​យល់​ថា​ស្នេហា​មិន​មែន​សប្បាយ​ចិត្ត​រហូត​ទេ ពេល​ខ្លះ​វា​ឈឺ​ខ្លាំង ដូច្នេះ​ត្រូវ​ចេះ​ត្រៀម​ខ្លួន​ឲ្យ​ហើយ។

រូបតំណាង

**២. មនុស្ស​ដែល​ញញឹម​មុខ​យើង មិន​មែន​សុទ្ធ​តែ​ស្រឡាញ់​យើង​ទេ**

ក្មេង​ស្រី​ដែល​មិន​ទាន់​សូវ​បាន​ចូល​ក្នុង​សង្គម រស់​នៅ​ជាមួយ​មនុស្ស​ច្រើន​នោះ នាង​អាច​ឆាប់​ជឿ និង​ឆាប់​ទុក​ចិត្ត​គេ​ណាស់ ព្រោះ​នាង​មិន​សូវ​មាន​បទពិសោធន៍​ជាមួយ​មនុស្ស។ ត្រូវ​ចាំ​ណា ពេល​ខ្លះ​អ្នក​ដែល​ល្អ អ្នក​ដែល​ញញឹម​នៅ​មុន​យើង មិន​មែន​មាន​ន័យ​ថា​គេ​ស្រឡាញ់​យើង​នោះ​ទេ វា​គ្រាន់​តែ​ប្រើ​មុខ​ពីរ​តែ​ប៉ុណ្ណោះ ដូច្នេះ​មុន​ទុក​ចិត្ត និង​រាប់​អាន​អ្នក​ណា​ម្នាក់​ត្រូវ​មើល​ឲ្យ​មែន​ទែន។

៣. មិន​ចង់​ឲ្យ​ទៅ​មុខ​ស្ដាយ​ក្រោយ​ ត្រូវ​ខំ​រៀន​ឲ្យ​ចេះ

នៅ​ក្មេង​អីចឹង​គឺ​ខួរក្បាល​ល្អ​ណាស់​ឆាប់​ចាប់​បាន ឆាប់​ចាំ ដូច្នេះ​មិន​គួរ​ណា​ចំណាយ​ពេល​ធ្វើ​រឿង​អត់​ប្រយោជន៍​ច្រើន​ពេក​នោះ​ទេ។ បើ​សិន​ជា​មិន​ចង់​ស្ដាយ​ក្រោយ​ទៅ​ថ្ងៃ​មុន នៅ​អាយុ​ប៉ុណ្ណេះ​ គួរ​តែ​សង្វាត​រៀន​ឲ្យ​បាន​ច្រើន រៀន​ឲ្យ​ចេះ និង​មិន​សមត្ថភាព​ខ្ពស់។

រូបតំណាង

៤. លុយ​មិន​មែន​ស្រួល​រក​នោះ​ទេ

ប្រហែល​ភាគ​ច្រើន​នៅ​អាយុ​នេះ គឺ​ទទួល​ការ​ផ្គត់ផ្គង់​ពី​គ្រួសារ ដូច្នេះ​អ្នក​មិន​ដឹង​ទេ​ថា​លុយ​ដែល​អ្នក​ចាយ​ស្រួលៗ​នោះ​ពិបាក​រក​ប៉ុណ្ណា។ នៅ​ក្មេង​តែង​តែ​ចង់​បាន​ការ​សប្បាយ អ្វី​ដែល​ល្អ ស្អាត ទាន់​សម័យ​ តែ​ត្រូវ​គិត​ផង​ថា​លុយ​នោះ​អ្នក​ណា​ជា​អ្នក​រក។ នៅ​ពេល​មួយ​ដែល​អ្នក​ធំ​បន្តិច អ្នក​ចេះ​រក​លុយ​ខ្លួន​ឯង ចាយ​ខ្លួន​ឯង អ្នក​នឹង​ដឹង​ថា​លុយ​មិន​មែន​ងាយ​រក​នោះ​ទេ។

៥. មិត្ត​ល្អ​មាន​តិច​បំផុត​ក្នុង​ជីវិត

នៅ​ក្មេង​អ្នក​ប្រហែល​មាន​មិត្តភក្តិ​ច្រើន ហើយ​គិត​ថា​នោះ​សុទ្ធ​តែ​ជា​មិត្ត​ល្អ​សម្រាប់​អ្នកតែ​នៅ​ពេល​កាន់​តែ​អាយុ​ច្រើន ទើប​អ្នក​ដឹង​ថា​​ពាក្យ​ថា​មិត្ត​ល្អ​មិន​មែន​ងាយ​មាន​នោះ​ទេ។ កាន់​តែ​ធំ​អ្នក​កាន់​តែ​អស់​មិត្ត​ភក្តិ ហើយ​កាន់​តែ​ពិបាក​រក​មិត្ត​ល្អ​ ហើយ​មាន​តិច​នាក់​បំផុត​ដែល​មិន​បែកបាក់ និង​ល្អ​ជាមួយ​គ្នា​រហូត។

រូបតំណាង

៦. ម៉ាក់ប៉ា​កាន់​តែ​ស្ដី​កាន់​តែ​ស្រឡាញ់

អាយុ​ក្រោម​ ២០​ភាគ​ច្រើន​គឺ​មាន​ភាព​រឹងរូស ចរិត​ឆេវឆាវ​ណាស់ ហើយ​ឆាប់​ងរ ឆាប់​អន់​ចិត្ត ឆាប់​ខឹង ដោយ​មិន​សូវ​ចេះ​គិត​ពី​ហេតុ និង​ផល​ទេ។ ប្រហែល​អ្នក​ធ្លាប់​ខឹង​ ស្អប់ ប៉ា​ម៉ាក់​នៅ​ពេល​គាត់​ស្ដី​ គាត់​ថា​ឲ្យ តែ​អ្នក​ត្រូវ​ដឹង​ថា​ទាំង​នេះ​មក​ពី​គាត់​ស្រឡាញ់​អ្នក។ មិន​យូរ​ទៀត​ទេ​អ្នក​នឹង​ដឹង​ពី​រឿង​ទាំង​នេះ នៅ​ពេល​អ្នក​កាន់​តែ​មាន​អាយុ​ច្រើន៕

ចុចអាន៖

អត្ថបទ៖ ផេង ផលធិតា