គង់​ ហ៊ូវ​ បង្កើត​ក្លឹប​ប្រដាល់​នៅ​ជនបទ​ ប៉ុន្តែ​កំពុង​កង្វះ​សម្ភារ​ហាត់​ច្រើន​

  • 2018-09-04 08:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ គង់​ ហ៊ូវ​ ហេតុ​តែ​ស្រឡាញ់​ និង​ចូល​ចិត្ត​វិស័យ​ប្រដាល់​ឆ្លៀត​បង្កើត​ក្លឹប​ប្រដាល់​តូច​មួយ​នៅ​ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ដើម្បី​ផ្សព្វផ្សាយ​ និង​ជា​ឱកាស​សម្រាប់​អ្នក​ចង់​ហាត់​ប្រភេទ​កីឡា​មួយ​នេះ។​

កីឡាករ គង់ ហ៊ូវ​ ពេលបើក​ក្លឹប

គង់​ ហ៊ូវ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ទើប​និង​បង្កើត​ក្លឹប​ប្រដាល់​តូចតាច​មួយ​នៅ​ភូមិ​ សំណាក​ ឃុំ​កកោះ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ហើយ​ឥលូវ​នេះ​មាន​លទ្ធភាព​ត្រឹម​សម្ភារ​ហ្វឹកហាត់​បន្តិចបន្តួច​នោះ​ទេ​ រួម​មាន​ស៊ីប​ទាត់​ និង​កង់ឡាន​មួយ​ចំនួន​ប៉ុណ្ណោះ។​

គង់ ហ៊ូវ​ ពេលបើក​ក្លឹប

អតីត​កូន​សិស្ស​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ​ ប្រាប់​ទៀត​ថា​ ដោយ​សារ​តែ​ចិត្ត​ស្រឡាញ់​កីឡា​មួយ​នេះ​ នឹង​ចង់​ជួយ​ពង្រីក​ផ្សព្វផ្សាយ​បន្ថែម​ ទើប​សម្រេច​បើក​ជា​ក្លឹប​បែប​នេះ។​ ប៉ុន្តែ​ឥលូវ​មិន​ទាន់​មាន​សម្ភារ​គ្រប់គ្រាន់​ឡើយ​ ដូច្នេះ​សំណូមពរ​ដល់​សប្បុរសជន​ ដែល​គាំទ្រ​គុន​ខ្មែរ​ មាន​សន្ដាន​ចិត្ត​ល្អ​ សូម​ជួយ​ទៅ​តាម​ផ្ដល់​ទៅ​តាម​លទ្ធភាព​ផង។​

គង់ ហ៊ូវ​ (ខៀវ)

បញ្ជាក់​ដែរ​ថា​ គង់​ ហ៊ូវ​ ជា​អតីត​កីឡាករ​មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​ជា​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ម្នាក់​របស់​កម្ពុជា​ផង​ដែរ​ ប៉ុន្តែ​មួយ​រយៈពេល​ធំ​នេះ​មិន​ដែល​ឃើញ​គេ​ឡើង​សង្វៀន​ទៀត​ឡើយ។​ នេះ​ជា​លេខ​ទំនាក់ទំនង​របស់​កីឡាករ​ គង់​ ហ៊ូវ​ 096 428 888 3 ៕​

អត្ថបទ៖ នួន ស៊ីណា​