វីដេអូ! ​បង្ហាញ​​ពី​​ការ​បង្ហាត់ និង​សម្ដី​ខ្លះ​ៗ​ របស់ Honda ​ ម្សិល​មិញ

  • 2018-09-06 01:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ចាត់​ការ​ថ្មី​របស់​កម្ពុជា Keisuke Honda ​បាន​បង្ហាញ​ខ្លួន​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ថ្ងៃ​ដំបូង​កាល​ពី​ម្សិល​មិញ​នេះ ​នៅ​ពហុ​​កីឡដ្ឋាន​ជាតិ ​ដើម្បី​​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨។

​​កម្ពុជា នឹង​បើក​ទ្វា​​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ខ្លាំង​ម៉ាឡេស៊ី​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។ ទាក់​ទង​ការ​ត្រៀម​ខ្លួន​នេះ Honda បាន​មក​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដោយ​ផ្ទាល់​គិត​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​ដល់​ថ្ងៃ​ប្រកួត ហើយ​​ការ​បង្ហាត់​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា ហាក់​មាន​ភាព​ពិសេស​ និង​ខុស​ប្លែក​ពី​ការ​បង្ហាត់​​មុន​ៗ។

​ចង់​ដឹង​ Honda និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម