កម្រ​បាន​ឃើញ! Neymar អបអរ​តាម​ស្ទីល​របស់ Ronaldo​ ពេល​ស៊ុត​ចូល​លើ​ទីលាន

  • 2018-09-06 02:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន Neymar និង Cristiano Ronaldo សុទ្ធ​តែ​ជា​កំពូល​កីឡាករ​ដូច​គ្នា។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ស្រាប់​តែ​លេចចេញ​វីដេអូ​មួយ​បង្ហាញ​ពី Neymar អបអរ​គ្រាប់​បាល់​តាម​ស្ទីល​របស់ Ronaldo។

អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​ប្រេស៊ីល​ត្រៀម​លេង​ជាមួយ​អាមេរិក​នៅ​ចុង​សប្ដាហ៍​នេះ សមាជិក​របស់ PSG បាន​រៀន​ទាត់​ Free-Kick ចូល​ជ្រុង​ខាង​លើ​បាន​យ៉ាង​ល្អ។ បន្ទាប់​មក​គេ​ក៏​បាន​រត់​ទៅ​​ខាង​ក្រោយ​មិត្តរួម​ក្រុម រួច​លោត​អបអរ​តាម Ronaldo​។ នេះ​ជា​សកម្មភាព​មួយ​ដែល​គ្រប់​គ្នា​កម្រ​បាន​ឃើញ​ណាស់។

តែ​បើ​ក្រឡេក​មើល​អតីត​កាល Neymar ធ្លាប់​និយាយ​ថា Cristiano Ronaldo គឺ​ជា​តារា​សំណព្វ​​ម្នាក់​ក្នុង​ដួង​ចិត្ត​របស់​គេ។ អ្នក​ទាំង​ពីរ​ក៏​ធ្លាប់​លេង​ប៉ះ​គ្នា​ម្ដង​ដែរ​​កាល​ពី  Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​រដូវ​កាល​មុន​ ពេល​ដែល PSG ជួប Real Madrid៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ