FFC នឹង​បង្ហាញ​អាវ​ថ្មី​ទាំង​ស្រុង​​ឈុត​ក្នុង​ដី​ស្អែក​នេះ

  • 2018-09-07 00:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ដាក់​បង្ហាញ​​រូប​ភាព​ទាំង​ស្រុង​នៃ​ឯក​សណ្ឋាន​ថ្មី​ក្នុង​ដី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ស្អែក​នេះ​។

រូបថត៖ FFC

តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ហៅ​កាត់​ថា FFC នឹង​ដាក់​បង្ហាញ​ទាំង​ស្រុង​នូវ​ឯក​សណ្ឋាន​របស់​ក្រុម​​​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ក្នុង​ដី​ ដែល​ត្រៀម​ប្រើ​លើក​ដំបូង​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​ជា​មួយ​ក្រុម​បាល់ទាត់​ម៉ាឡេស៊ី​ថ្ងៃ​ទី​១០ ខែ​​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ឯកសណ្ឋាន​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ ​នឹង​ប្រើ​ពណ៌​ខៀវ​ដដែល ប៉ុន្តែ​លាយ​ក្រឡា​ត្រីកោណ​ខ្មៅ​។

បន្ទាប់​ពី​ការ​ប្រកួត​មិត្ត​ភាព​នេះ​ទៅ​​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​គឺ​ជួប​ក្រុម​ជម្រើស​ជាតិ​​ទីម័រខាងកើត ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ និង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ពីរ​ប្រកួត​នេះ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ដូច​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី