ផាន់ ម៉ូនីកា សម្ពោធហាងដូចរៀបការម្ដងទៀត ឯអ្នកមកចូលរួមសុទ្ធតែតារាល្បីៗយប់មិញ

  • 2018-09-07 00:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ​​អ្នកនាង ផាន់ ម៉ូនីកា និង​ស្វាមី​បាន​តុប​តែង​ខ្លួន​ដូច​ចូល​រោង​ការ​ម្ដង​ទៀត​ក្នុង​ពិធី​សម្ពោធ​ហាង​លក់​សម្លៀក​បំពាក់​​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ Kaka Fashion នៅ​ផ្លូវ​កម្ពុជា​ក្រោម​កាល​ពី​យប់​មិញ។ ក្រោម​វត្តមាន​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប។

ក្នុង​ពិធី​សម្ពោធ​ហាង​អ្នកនាង ផាន់ ម៉ូនីកា បាន​ស្លៀក​ពាក់​រ៉ូប​​​ពណ៌​ក្រហម​លាយ​​ និង​គ្រង​មកុដ​​យ៉ាង​ស្រស់​ស្អាត​ ឯ​ស្វាមី​វិញ​បាន​ពាក់​អាវធំ​ពណ៌​​ក្រហម​​ខោ​ស​មើល​ទៅ​ពិត​ជា​សង្ហា​ខ្លាំង​ណាស់​ប្រៀប​បី​ដូច​​អ្នក​ទាំង​ពីរ​កំពុង​តែ​ចូល​រោង​ការ​ម្ដង​ទៀត។ រីឯ​ភ្ញៀវ​សិល្បៈ​ចូល​រួម​ក្នុង​ពិធី​បាន​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ថា​៖"ផាន់ ម៉ូនីកា និង​ស្វាមី​ពិត​ជា​ស្រស់​ស្អាត​និង​សង្ហា​ខ្លាំង​ណាស់ មើល​ទៅ​ដូច​កូន​កំលោះ​ក្រមុំ​ទើប​ចូល​រោង​ការ​ម្ដង​ទៀត"

ការ​បើក​ហាង​​លក់​សម្លៀក​បំពាក់​លើក​ដំបូង​នេះ អ្នកនាង ផាន់ ម៉ូនីកា បាន​ចំណាយ​ដើម​ទុន​ ១០​ម៉ឺន​ដុល្លារ​អាមេរិក។ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​​យ៉ាង​​ពេញ​ទំហឹង​ពី​ឯកឧត្ដម​ គង់ សុខម៉េង ដែល​ត្រូវ​ជា​ស្វាមី។

អត្ថបទ៖ ឆុង ស៊ីណាន